បច្ចេកទេសចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិចដោយជីកស្រះ



បច្ចេកទេសចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិចដោយជីកស្រះ
បចេ្ចកទេសចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារនេះ បានរួមចំណែកលើ កំពស់ដល់ប្រជាជននិងសមត្ថភាពរបស់ពពួកគាត់ឲ្យចេះ ចិញ្ចឹមត្រី ដើម្បីកាត់បន្ថយការទាញយកផលពី
ធនធានធម្មជាតិហួសកម្រិត។ ម្យ៉ាងវិញទៀតក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើន នូវ អាហាររូបត្ថម្ភ បង្កើនឱកាសការងារ និងបា្រក់ចំណូលដល់ប្រជាកសិករកម្ពុជា នៅតាម ជន បទ ហើយក៏ជាឯសារសម្រាប់ជួយដល់ការអភិវឌ្ឍនូវចំណេះដឹងវារីប្បកម្ម ដល់អ្នក សិក្សារ ដើម្បីប្រើប្រាស់ក្នុងការបង្រៀន ការផ្សព្វផ្សាយ ដោយឯកសារបានបង្ហាញពីភាពងាយ ស្រួលដល់ការប្រតិបត្តិក្នុងការចិញ្ចឹមត្រី។

ប្រភេទត្រីអណ្តែងដែលសមស្របសម្រាប់ចិញ្ចឹមជាលក្ខណៈគ្រួសារនេះជាប្រភេទ ត្រីអណ្តែង
ដែលបង្កាត់ភ្ញាស់បាននៅតាមសា្ថនីយ៍ភ្ញាស់នានានៅក្នុងប្រទេស ។

១ ការជ្រើសរើសទីតាំងជីកស្រះ
គួរធ្វើការជ្រើសរើសទីតាំងសម្រាប់ជីកស្រះដាក់ចិញ្ចឹមត្រីអោយមានលក្ខណៈសមស្រប តាម បច្ចេកទេស គឺស្របទៅនឹងលក្ខណៈជីវសាស្រ្តប្រភេទត្រីដែលយើងចង់ចិញ្ចឹម ។ ដោយ ឡែកចំពោះប្រភេទត្រីអណ្តែង ដើម្បីចិញ្ចឹមត្រីអណ្តែងអោយមានការលូតលាស់ធំធាត់ លឿន និងទទួលបាននូវទិន្នផលខ្ពស់ នោះយើងគួរតែជ្រើសរើសទីតាំងជីកស្រះអោយមាន លក្ខណៈល្អប្រសើរ និងប្រតិបត្តិតាមលក្ខខណ្ឌដូចខាងក្រោម៖

- ជីកស្រះនៅជិតផ្ទះ ងាយស្រួលក្នុងការគ្រប់គ្រង និងមើលថែ (ផ្តល់ចំណី គ្រប់គ្រងគុណ
ភាពទឹក និងតាមដានសកម្មភាព និងសុខភាពត្រី)
_
មានទីតាំងស្ថិតនៅទីវាខ្ពស់ស្រឡះ និងមិនលិចទឹកនៅរដូវវស្សា ហើយមានខ្យល់ និងពន្លឺអាចចេញចូលបានល្អគ្រប់គ្រាន់ ។
-
ជាពិសេស បើអាចធ្វើបានគួរជ្រើសរើសទីតាំងជីកស្រះនៅជិតប្រភពទឹក ដើម្បីផ្តល់ភាព ងាយស្រួលក្នុងការផ្លាស់ប្តូរទឹកថ្មី ក្នុងករណីចាំបាច់ ជាពិសេសនៅពេលត្រីពុល និងត្រីមាន
ជម្ងឺ។ ម្យ៉ាងទៀត ករណីយើងអាចធ្វើការផ្លាស់ប្តូរទឹកថ្មីបានញឹកញប់ប្រមាណពី ១ទៅ ២ ដងក្នុងមួយខែនូវកំរិតបរិមាណពីមួយភាគបី ទៅពាក់កណ្តាល ៥០ ភាគរយ នៃបរិមាណ ទឹកសរុបទាំងអស់ក្នុងស្រះ នោះនឹងធ្វើអោយត្រីធំធាត់លឿន អាចជៀសវាងផុតពីជម្ងឺបាន និងទទួលបាននូវទិន្នផលត្រីខ្ពស់។ ប្រភពទឹកទាំងនោះ រួមមាន ទន្លេ បឹងបួរ ត្រពាំង
ស្រះ ប្រឡាយ​និងអណ្តូងជាដើម ។

២ របៀបជីស្រះ
ទំហំស្រះដែលត្រូវជីកសម្រាប់ដាក់ត្រីអណ្តែងចិញ្ចឹមអាស្រ័យដោយលទ្ធភាពរបស់យើង ឬ កសិករម្នាក់ៗ អាចធ្វើបាន ពីព្រោះថាស្រះមានទំហំតូច ឬ ធំសុទ្ធតែចិញ្ចឹមត្រីបានទាំងអស់ ។ តែបើករណីស្រះធំពេក នោះអាចជាបញ្ហាលំបាកក្នុងការគ្រប់គ្រងជាពិសេសការគ្រប់ គ្រងគុណភាពទឹក និងនៅពេលត្រីមានជម្ងឹ។ នាពេលបច្ចុប្បន្ននេះ ស្រះដែលមានលក្ខណៈ សមស្របបំផុត ដែលកសិករកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាយើង នោះស្រះមានទំ ហំចន្លោះពី ៨ ម៉ែត្រការ៉េ ទៅ ២០ ម៉ែត្រការ៉េ និងជម្រៅពី ៦ តឹក ទៅ ១ ម៉ែត្រ ហើយជីកឲ្យ មានរាងជាចតុកោណកែង និងមានជើងទេរ
(
ក្រឡាផ្ទៃបាតស្រះតូចជាងក្រឡាផ្ទៃមាត់ស្រះ ខាងលើ) ដើម្បីជៀសវាងការងាយបាក់ច្រោះដីនៅតាមជញ្ជាំងស្រះ។

ទំហំ និងលក្ខណៈស្រះមួយចំនួនដែលកសិករកំពុងពេញនិយមប្រើបា្រស់សម្រាប់ចិញ្ចឹមត្រី អណ្តែងទទួលបានលទ្ធផលល្អនោះ រួមមានដូចខាងក្រោម៖
--
ស្រះមានរាងចតុកោណកែង ទំហំ ទទឹង ២ ម៉ែត្រ បណ្តោយ ៤ ម៉ែត្រ ជម្រៅ ៨ តឹក  -- ស្រះរាងចតុកោណកែងទំហំ ទទឹង ២ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ ជម្រៅ ៨ តឹក
 --
ស្រះរាងចតុកោណកែងទំហំ ទទឹង ៣ ម៉ែត្រ បណ្តោយ ៦ ម៉ែត្រ ជម្រៅ ១ ម៉ែត្រ   -- ស្រះរាងចតុកោណកែងទំហំ ទទឹង ២ ម៉ែត្រ បណ្តោយ ៤ ម៉ែត្រ ជម្រៅ៧ តឹក

៣ ការរៀបចំស្រះមុនពេលដាក់កូនត្រីចិញ្ចឹម ដើម្បីដំណើរការដាក់កូនត្រីចិញ្ចឹមប្រកបដោយជោគជ័យ ត្រីលូតលាស់ធំធាត់លឿន និងទិន្នផលត្រីខ្ពស់នោះ ចាំបាច់យើងត្រូវធ្វើការរៀបចំស្រះអោយបានស្អាតល្អជាមុន។ ដំណើរការនៃការរៀបចំស្រះនេះដូចបានបង្ហាញជូនតាមលក្ខណៈបច្ចេកទេសខាងក្រោម៖
  --
ចំពោះស្រះថ្មី ក្រោយពីជីករួចត្រូវសំអាតបាតស្រះអោយបានស្អាត ដើម្បីជៀសវាង ការមានដុំថ្ម អំបែងកែង មែកឈើ ឬសឈើ ដែក ដែលអាចបង្កអោយមានបញ្ហាដល់ការធ្លុះ ធា្លយកៅស៊ូបា្លស្ទិច ក្រោយពេលក្រាល និងបញ្ចូលទឹករួច។
 --
ចំពោះស្រះចាស់វិញ ក្រោយពីដាក់ត្រីចិញ្ចឹម និងប្រមូលផលរួច នោះយើងត្រូវបូម ទឹក ពង្រីងពីស្រះ លាងសំអាតកៅស៊ូបា្លស្ទិច សំអាតបាតស្រះអោយបាន ស្អាត ដើម្បី ជៀសវាងការមានថ្ម អំបែងកែង មែកឈើ ឬសឈើ ដែកសដែលមានសេសសល់អាចបង្ក អោយមានបញ្ហាដល់ការធ្លុះធា្លយកៅស៊ូប្លាស្ទិច ក្រោយពេលក្រាល និងបញ្ចូលទឹករួច ដើម្បី ដំណើរការចិញ្ចឹមត្រីបន្តទៀត ។
  --
បន្ទាប់ពីបានក្រាលកៅស៊ូប្លាស្ទិចរួច យើងគប្បីយកភក់បាតត្រពាំង ឬបឹងមកក្រាល នៅបាតស្រះអោយបាន កំរាស់ប្រហែលពី 0,5-1តឹក រួចបន្ថែមលាមកសត្វស្ងួត ដូចជា គោ ជ្រូក មាន់ ទា បាចពង្រាយនៅបាតស្រះ នូវកម្រិតបរិមាណ 0,5 គីឡូក្រាម ក្នុង1 ម៉ែត្រ ការ៉េ ក្នុងស្រះ រួចបញ្ចូលទឹកនៅដំណាក់កាលដំបូងនេះជម្រៅពី 0,2- 0,4 ម៉ែត្រ ហើយ ត្រាំវា ទុកក្នុងរយៈពេលពី 3 ទៅ 5 ថ្ងៃ ដើម្បីអោយជីលាមកសត្វមានប្រតិកម្មរលាយកែ ប្រែគុណ ភាពទឹកបានល្អ មានពណ៌ត្រួយចេកខ្ចី ដែលធ្វើអោយចំណីធម្មជាតិ កកើតលូត លាស់មាន ឡើងច្រើនសម្រាប់កូនត្រីស៊ី បន្ទាប់ពីលែងកូនត្រីចូលក្នុងស្រះដំបូង។
   --
បន្ទាប់ពីបានបញ្ចូលទឹកបានរយៈពេល 3 ទៅ 5 ថ្ងៃរួច យើងត្រូវយកដើមកំប៉ោ្លក មកត្រាំបណ្តែតលើផ្ទៃទឹក ប្រមាណ 1 ភាគ 3 នៃផ្ទៃទឹកស្រះនោះសម្រាប់ជាប្រយោជន៍ ដល់កូនត្រីចូលជ្រក នៅពេលធាតុអាកាស ក្តៅ ជាពិសេសពេលថ្ងៃត្រង់។
   --
បន្ទាប់ពីបានបញ្ចប់នូវរាល់កិច្ចការសំខាន់ៗ ខាងលើ នោះយើងគួរគប្បីធ្វើរបង ឬរបាំងដោយប្រើប្រាស់ស្បៃហាប៉ា និងព្រួលឬស្សីព័ទ្ធជុំវិញនៅលើភ្លឺស្រះសម្រាប់ការពារ ត្រីលោតចេញ និងមាន់ ទា ជ្រូកជាន់កៅស៊ូបា្លស្ទិចរហែកធ្លុះធ្លាយ នៅមុនពេលលែងកូនត្រី ចូលស្រះចិញ្ចឹម។

៤ ការលែងកូនត្រីចូលស្រះចិញ្ចឹម បន្ទាប់ពីរៀបចំស្រះបានស្អាតល្អ រួចរាល់ ហើយដូចបានជម្រាបជូនខាងលើនោះ យើងអាច លែងកូនត្រីចូលស្រះដាក់ចិញ្ចឹមបាន។ មុននិងលែងកូនត្រីចូលស្រះ
   ---
យើងត្រូវត្រាំថង់កូនត្រីនៅក្នុងទឹកស្រះជាមុនសិន រយៈពេលពី 15 ទៅ 20 នាទី ដើម្បីធ្វើអោយសីតុណ្ហភាពទឹកខាងក្រៅ និងទឹកក្នុងថង់មានកម្រិតប្រហាក់ប្រហែលគ្នា និង កូនត្រីបានសម្រាក់កាត់បន្ថយការនឿយហត់ក្រោយពេលដឹកជញ្ជូន។ បន្ទាប់ពីនេះយើង អាចលែងកូនត្រីចូលស្រះចិញ្ចឹមបាន ដោយយកដៃកូរទឹកក្នុងស្រះអោយមានកំដៅប្រហាក់ ប្រហែលគ្នានៅនៅគ្រប់ស្រទាប់ទឹក រួចស្រាយមាត់ថង់លែងកូនត្រីចូលស្រះសន្សឹមៗ     --  យើងគូរលែងកូនត្រីចូលស្រះ នៅពេលអាកាសធាតុត្រជាក់ ជាពិសេសនៅពេលព្រឹក ម៉ោង ៨ ទៅ ម៉ោង ១០ ពេលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និងនៅពេលរសៀលមេឃ ត្រជាក់ ម៉ោង ៤​ទៅម៉ោង ៥ ដែលជាពេលដែលមានបរិមាណ អុកស៊ីសែនរលាយគ្រប់ គ្រាន់នៅក្នុងទឹក។

៥ កម្រិតដង់ស៊ីតេ ឬ ចំនួនកូនត្រីដាក់ចិញ្ចឹម ចំនួនកូនត្រី ឬដង់ស៊ីតេកូនត្រីដាក់ចិញ្ចឹម វាជាកត្តាសំខាន់ និងកំណត់នៃការលូតលាស់ ធំធាត់ និងអត្រាគង់វង្ស ឬ អត្រារស់របស់ត្រី ហើយវាក៏ជាកត្តាមួយបង្កអោយកម្រិតកខ្វក់ នៃទឹកកកើតឡើង ដែលជាបុព្វហេតុបង្កអោយត្រីមានជម្ងឺ។ អាស្រ័យហេតុនេះយើងគួរ លែងកូនត្រីចូលស្រះចិញ្ចឹមនូវកម្រិតដង់ស៊ីតេ សមស្របមួយតាមបច្ចេកទេស ដែលចំនួន សិ្ថតនៅចន្លោះពី 40 ទៅ 50 ក្បាល ក្នុង 1 ម៉ែត្រការ៉េ / ស្រះ ចំពោះកូនត្រីមានប្រវែងពី 4 ទៅ 6 សង់ទីម៉ែត្រ (ប្រហែល 3 ថ្នាំងចង្អុលដៃ)
   
ឧទាហរណ៍៖​បើសិនយើងមានស្រះទំហំ ទទឹង 2 ម៉ែត្រ បណ្តោយ 5 ម៉ែត្រ ស្មើ 10 ម៉ែត្រការ៉េ នោះស្មើនឹងចំនួនកូនត្រីត្រូវដាក់ចិញ្ចឹម 500 ក្បាល ក្នុងករណី យើងដាក់កូន ត្រីចិញ្ចឹមចំនួន 50 ក្បាលក្នុង 1 ម៉ែត្រការ៉េ ។

៦ ប្រភេទចំណី និងការផ្ត់ល់ចំណី ១ ប្រភេទចំណី
នៅក្នុងធម្មជាតិ ត្រីអណ្តែងក្រោយពេលញាស់ រយៈពេល 3 ថ្ងៃប្រើប្រាស់អស់អាហារ បម្រុងនោះ វានឹងចាប់ផ្តើមស្វែងរកចំណីអាហារនៅខាងក្រៅ ។ ចំណីអាហារនៅខាងក្រៅ ក្នុងធម្មជាតិដែលវាចូលចិត្តស៊ីរួមមាន៖ ចៃទឹកប្រភេទដាប់ញ៉ា ម៉ូយណា កូបប៉េប៉ូដា ជន្លេន ក្រហម និងពពួកសត្វល្អិតផ្សេងៗទៀត ដែលរស់នៅបាតស្រះ។ ហើយនៅពេលវាធំពេញ វ័យ ចូលចិត្តចំរុះដែលក្នុងនោះរួមមាន៖ ទាំងរុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹកពោល គឺ វាជាប្រភេទត្រីស៊ីចំរុះ ហើយស៊ីសាច់ជាអាហារសំខាន់ ។

ដោយឡែកចំពោះចំណីផ្សំ ចំពោះរុក្ខជាតិ រួមមានជាច្រើនដូចជាត្រកួន ពោត ស្លឹកដំឡូង ជា្វ សណ្តែកសៀង និងសមាសធាតុផ្សំផ្សេងៗ ទៀតដូចជា កន្ទក់ ចុងអង្ករ កាកសំណល់ ផ្ទះបាយ ម្សៅត្រី​ឬត្រីជី ។ រាល់សមាសធាតុចំណីទាំងនេះ យើងអាចលាយផ្សំបញ្ចូលគ្នា រួចចម្អិនអោយឆ្អិន ទុកអោយត្រជាក់មុនពេលដាក់អោយត្រីស៊ី ។ ចំពោះចំណីប្រូតេអ៊ីនពី សាច់រួមមានដូចជា ពោះវៀនមាន់ ពោះវៀនត្រី កណ្តៀរ អង្រ្កង ជន្លេន កាកសំណល់ទីសត្ត ឃាត និងចំណីគ្រាប់ ។

២ ការផ្តល់ចំណី
ដើម្បីថែរក្សាសុខភាពកូនត្រីអោយបានល្អ នោះយើងមិនត្រូវផ្តល់ចំណីអោយកូនត្រីស៊ីភា្លម ៗ នោះទេ បន្ទាប់ដឹកជញ្ជូន និងលែងចូលស្រះដាក់ចិញ្ចឹម។ យើងអាចផ្តល់ចំណីអោយវា ស៊ីបាននៅពេលបន្ទាបពីលែងចូលស្រះរយៈពេលពី 2 ទៅ 3 ម៉ោង នូវបរិមាណចំណីតិច បំផុត។ នៅថ្ងៃបន្ទាប់យើងអាចចាប់ផ្តើមដាក់ចំណីអោយកូនត្រីតាមបច្ចេកទេសធម្មតាបាន នូវបរិមាណចំណីពី 3 ទៅ 5 ភាគរយ ធៀបទៅនឹងទម្ងន់ដងខ្លួនត្រីសរុបទាំងអស់នៅក្នុង ស្រះ ដោយផ្តល់អោយវាស៊ីចំនួនពី 2 ទៅ 3 ដងក្នុង1 ថ្ងៃ នៅពេលព្រឹក ម៉ោង 8 និង រសៀលពី ម៉ោង 4 ទៅ ម៉ោង 5

៧ ការគ្រប់គ្រង និងមើលថែទាំ
ដើម្បីធានាអោយបាន ការចិញ្ចឹមត្រីអណ្តែងនេះ ដំណើរការទៅបានល្អទទួលបានទិន្នផល ខ្ពស់នោះ យើងត្រូវចាំបាច់មានការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារគ្រប់គ្រង និង ថែទាំជាប្រចាំនូវរាល់ចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖  -- ត្រូវផ្តល់ចំណីអោយត្រីស៊ីបានគ្រប់គ្រាន់ និងទៀងទាត់ពេលវេលា
 --
គួរដាក់ចំណីអោយត្រីស៊ីបានច្រើនកន្លែង ឬទីតាំង នៅក្នុងស្រះតែមួយ
 --
គួរបង្ហាត់ត្រីអោយមានទំលាប់ដោយគោះ ឬកូរទឹកធ្វើជាសញ្ញាអោយត្រីចំណាំ ឡើងមកស៊ីចំណី
 --
ត្រូវត្រួតពិនិត្យជាប្រចាំនូវបរិមាណចំណីដែលយើងបានផ្តល់អោយត្រីស៊ី ដើម្បីជៀស វាងការសល់ចំណីច្រើននៅបាតស្រះបណ្តាលអោយទឹកស្អុយ និងត្រីកើតជម្ងឺ
 --
ករណីពិនិត្យឃើញថា មានការសំណល់ចំណីសល់ធ្លាក់ចុះទៅក្នុងបាតស្រះច្រើន នោះ យើងត្រូវធ្វើស៊ីហ្វុង ឬ បឺតកាកសំណល់ទាំងនោះចេញពីស្រះជាបន្ទាន់
 --
ត្រូវពិនិត្យ និងការពារកុំអោយដើមកំប្លោកដុះច្រើនហួសកំណត់
 --
ត្រូវត្រួតពិនិត្យកៅស៊ូប្លាស្ទិចជាប្រចាំ ដើម្បីជៀសវាងដាច់រហែក ធ្លុះធ្លាយធ្វើអោយ ទឹកជ្រាបចេញអស់ពីក្នុងស្រះ
 --
បើមានលទ្ធភាព គួរធ្វើការផ្លាស់ប្តូរទឹកថ្មីជាប្រចាំនូវរៀងរាល់ 2 សប្តាហ៍ ម្តង ដែលយ៉ាងហោចណាស់នូវកម្រិតបរិមាណពី 30 ទៅ 50 ភាគរយ នៃបរិមាណទឹកទាំងអស់ ក្នុងស្រះ
 --
ជៀសវាងការចាប់ត្រីលេង ឬ ចាប់ត្រីមកពិនិត្យញឹកញាប់ច្រើនដង ដែលអាចបណ្តលអោយត្រីឈប់ស៊ីចំណី និងត្រីមិនធំធាត់ ។
៨ វីធីការពារជម្ងឺ
ការពារ គឺជាវិធីសាស្រ្តមួយដ៏ប្រសើរបំផុត ដូចពាក្យចាស់បានពោលថាការពារវាប្រសើរ ជាងព្យាបាល។ អាស្រ័យហេតុនេះ ដើម្បីការពារមុន និងជៀសវាងបានពីបញ្ហាដែលបង្ក អោយត្រីមានជម្ងឺ នោះយើងត្រូវមើលថែទាំ និងតាមដានសកម្មភាពត្រីជាប្រចាំ។ ចំណុច សំខាន់ៗ​ជាគន្លឹះមួយចំនួនដែលយើយត្រូវតែអនុវត្តធ្វើតាមនោះ ដូចបានបង្ហាញជូនខាង ក្រោមនេះ       -- ជាពិសេស នៅពេលផ្តល់ចំណីត្រីម្តង យើងត្រូវជៀសវាងកុំអោយចំណីសល់ ច្រើននៅបាតស្រះ ដែលបង្កអោយទឹកស្រះខូចគុណភាពទៅជាស្អុយ ហើយបង្កបញ្ហា អោយត្រីកើតជម្ងឺបាន។ ម្យ៉ាងវិញទៀត យើងត្រូវជៀសវាងផងដែរ ការផ្តល់ចំណីដល់ត្រី មិនគ្រប់គ្រាន់ នោះនឹងធ្វើអោយខ្វះចំណីនៅក្នុងស្រះ ដែលបណ្តាលអោយត្រីចិក ឬស៊ីគ្នា វាបង្កស្នាមរបួស ដំបៅហើយបណ្តាលអោយត្រីកើតជម្ងឺ។
   --
ត្រូវតាមដាន និងគ្រប់គ្រងគុណភាពទឹកស្រះជាប្រចាំដើម្បីធានាអោយបាន គុណភាពទឹកល្អជានិច្ច។    -- ត្រូវតាមដាន និងការពារកុំអោយមានកាកសំណល់ ឬទឹកមិនល្អហូរចូលស្រះ    -- គួរប្រើទឹកមេបំបែក ឬអ៊ីអឹម ផ្សំពីផ្លែឈើលាយបាចចូលស្រះត្រីនូវកម្រិតបរិមាណ 10 មីលីលីត្រ ក្នុង 1 ម៉ែត្រគួបទឹក ដើម្បីកែប្រែគុណភាពទឹក និងជួយសម្លាប់ពពួកបាក់តេរី ចង្រៃពីក្នុងទឹកស្រះ បន្ថយជាតិស្អុយ នៃទឹកក្នុងស្រះចិញ្ចឹមត្រី ។
     --
ត្រូវត្រួតពិនិត្យផងដែរ គុណភាពកូនត្រីពូជ (សុខភាពកូនត្រីល្អ គ្មានស្នាមរបួស និងស្គាល់ប្រភពកូនត្រី នោះពិតប្រាកដ) មុនពេលលែងចូលស្រះចិញ្ចឹម។ ចំណុចសំខាន់ ៗ មួយចំនួនផ្សេងៗ ទៀត ដូចបានបង្ហាញជូននៅក្នុងចំណុចទី ៧ ការគ្រប់គ្រង និងថែទាំ។

៩ ការប្រមូលផល (ប្រមូលផលរំលោះ និងប្រមូលផលសរុប)
១ ការប្រមូលផលរំលោះ
ជាទូទៅ ការចិញ្ចឹមត្រីអណ្តែងនៅក្នុងស្រះក្រាលកៅស៊ូប្លាស្ទិច នៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ កសិករចិញ្ចឹមតែក្នុងរយៈពេលខ្លីពី 2 ទៅ 4 ខែ ប៉ុណ្ណោះ និងត្រូវធ្វើ ការប្រមូលផលត្រីយកទៅលក់នៅលើទីផ្សារ និងប្រើប្រាស់សម្រាប់ហូបចុកក្នុងគ្រួសារ។

តែការប្រមូលផលរំលោះ​យើងគួរចាប់ផ្តើមដំណើរការការបន្ទាប់ពីបានចិញ្ចឹមរយៈពេលពី 2 ទៅ 3 ខែជាបណ្តើរៗ ដោយចាប់រំលោះយកចេញនូវរាល់ត្រីណាដែលមានទំហំធំជាងគេ សម្រាបើហូបក្នុងគ្រួសារ និងលក់នៅលើទីផ្សារ ហើយរក្សាទុកចិញ្ចឹមបន្តត្រីដែល មានទំហំ តូចៗ អោយមានការលូតលាស់ ធំធាត់លឿនជាង មុនខណៈដែលទីធ្លាចិញ្ចឹមមាន លក្ខណៈទូលាយជាងមុន។ ២ ការប្រមូលផលសរុប
ចំពោះការប្រមូលផលសរុប យើងគួរចាប់ផ្តើមដំណើរការបន្ទាប់ពីការចិញ្ចឹមរយៈ ពេលពី 3 ខែ ទៅ 4 ខែ ដែលខណៈពេលនេះ ត្រីមានទំហំកាន់តែធំជាមធ្យមទម្ងន់ ចាប់ពី 200 ក្រាម ទៅ 300 ក្រាម ក្នុងមួយក្បាល អាចយកទៅលក់លើទីផ្សារ ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ។ ការប្រមូលផលសរុបនេះដើម្បីទទួលបាននូវអត្ថ ប្រយោជន៍ និងកម្រៃច្រើននោះ យើងគួរធ្វើឡើងនៅពេល
    --
ត្រីចិញ្ចឹមបានរយៈពេលពី 2 ទៅ 4 ខែ
    --
ត្រីទម្ងន់ចាប់ពី 100 ក្រាម ទៅ 300 ក្រាម ក្នុង1 ក្បាល
    --
ប្រមូលផលត្រីនៅរដូវខ្សត់ត្រី ឬ បិទនេសាទ ឬ រដូវប
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment