បច្ចេកទេសចិញ្ចឹមកង្កែប



បច្ចេកទេសចិញ្ចឹមកង្កែប
I.សេចក្តីផ្តើម . កង្កែបជាសត្វមានប្រយោជន៍និងជាសត្វមានប្រូតេអ៊ីនខ្ពស់  ហើយមានរសជាតិ ឆ្ងាញ់ដែលសំរាប់ទ្រទ្រង់សារ ពាង្គកាយមនុស្ស។
  .កង្កែបជាសត្វដែលបំផ្លាញសត្វល្អិត ស៊ីសត្វល្អិតដែលបានបំផ្លាញ ដំណាំកសិកម្ម មួយចំនួន។ . កង្កែបជាសត្វដែលងាយស្រួលក្នុងការចិញ្ចឹម និងធ្វើឱ្យកសិករអាចជៀសផុតពី ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងបង្កើនប្រាក់ចំនូលសំរាប់ ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ II.ការរំពឹងទុក  ដោយសារការបាត់បងជំរកធម្មជាតិដូចជា បឹង ស្ទឹង ព្រែក អូរ ដៃទន្លេ....ការបំផ្លា ញពីការធ្វើនេសាទខុសច្បាប់ និងកំណើនរបស់ប្រជាពលរដ្ឋកើនឡើង បានធ្វើឱ្យខ្វះ ស្បៀងក្នុងការបរិភោគប្រចាំថ្ងៃ ជាហេតុធ្វើឱ្យកសិករចាំបាច់ធ្វើ ការចិញ្ចឹមកង្កែប សំរាប់យកសាច់មកបរិភោគ និងផ្គត់ផ្គង់ដល់កំណើនប្រជាជនដែលកំពុង កើនឡើង ជារៀងរាល់ឆ្នាំ​។ III.ហេតុអ្វីយើងត្រូវធ្វើការចិញ្ចឹមកង្កែប. បង្កើនប្រាក់ចំណូល ២. បង្កើតការងារ ៣. ជាម្ហូបប្រចាំថ្ងៃដែលមានប្រូតេអ៊ីន និងរសជាតិឆ្ងាញ់ ៤. បង្កើនប្រភពស្បៀងអាហារ         . កាត់បន្ថយការជួញដូរស្រ្តី និងចំណាកស្រុក។  
IV.លក្ខណៈជីវសាស្ត្ររបស់កង្កែប     
 . កង្កែប          ជាសត្វដែលរស់នៅពាក់កណ្តាលទឹកពាក់កណ្តាលគោក ហើយស៊ីសត្វ ល្អិតជា អាហារ ដូចជាៈ ស្រមោច កណ្តៀរ ចង្រិត មេភ្លៀង កណ្តូប ជន្លេន កូនត្រីតូចៗ កំពឹស មមៀច ត្នោត ។ល។ និងមានសត្វល្អិតដែលបំផ្លាញ ដំណាំកសិកម្មមួយចំនួនទៀត។  
 . កង្កែបចាប់ផ្តើមបន្តពូជ នៅដើមឆ្ងាំ ហើយពេលភ្លៀងចាប់ផ្តើមធ្លាក់ និងក្រាំងនៅ រដូវត្រជាក់ចាប់ពីខែទឹកស្រក ខែវិចិ្ចកា ដល់ខែមិនា កង្កែបចាញ់អាកាសធាតុត្រជាក់ ។     
. វដ្តជីវិតរបស់កង្កែប           កង្កែបញី និងឈ្មោលចាប់ផ្តើមបង្កាត់នៅពេលមានភ្លៀងធ្លាក់មួយមេធំ នៃដើម ឆ្នាំហើយពងនៅយប់ថ្ងៃភ្លៀង នោះរយៈពេល ១២ម៉ោងនៅថ្ងៃបន្ទាប់ទើបញាស់ជាកូន ក្អុក ស៊ីចំណីប្លង់តុង ចៃទឹក ស្លែជាអាហារ ដកដង្ហើមតាមស្រកី អាយុ ១៨ថ្ងៃកូនក្អុក ដុះជើងក្រោយ អាយុ២៥ថ្ងៃកូនក្អុកដុះជើងមុខរួចចាប់ផ្តើមចេះឡើងគោក និងដាច់ កន្ទុយទើបកា្លយ ជាកូនកង្កែប ពេញលក្ខណៈរួចដកដង្ហើមតាមសួតវិញ​។
  • កង្កែបចូលចិត្តរស់នៅលើគោកជាងក្នុងទឹក ដែលមានជំរៅ ០.២មែត្រ និងចូលចិត្តចាប់ ចំណីដែលមាន ទឹក ពាក់កណ្តាលខ្លួនរបស់វា។
  •  កង្កែបចូលចិត្តរស់នៅអាស្រ័យលើគេ ដោយយករូងកា្តមធ្វើជាជម្រក និងក្រាំងនៅពេល មានអាកាសធាតុ ត្រជាក់​។
V.ប្រភេទពូជកង្កែប    . កង្កែបមានទំហំតូចយើងច្រើននិយាយហៅថា កង្កែបអាចម៍គោ ឬតំបន់ខ្លះ ទៀតហៅថាកូនត្រឡនតនដែលជាប្រភេទកង្កែបមានទំហំប៉ុនេមេដៃ មេជើង មានចំនួន ពី៨០-១០០០ក្បាលក្នុងមួយគីឡូក្រាម។     . កង្កែបមានទំហំមធ្យមនិងទំហំធំយើងនិយមហៅថាកង្កែបអូបហើយបែងចែកជា ពីរប្រភេទគឺៈ  
. កង្កែបអូបមធ្យមៈ មានទំហំធំបំផុតប៉ុនកដៃច្រើនជាប្រភេទកង្កែបនៅតំបន់មួយចំនួនដូចជា ខេត្ត  ព្រៃវែង កំពង់ស្ពឺ តាកែវ...។ល។ ហើយទំងន់របស់វាគឺ ២០-៣០ក្បាលក្នុង មួយគីឡូក្រាមទៅតាមអាយុរបស់វា។          
 . កង្កែបអូបធំៈ   ជាប្រភេទនៅតាមតំបន់ព្រៃភ្នំ តំបន់បឹង ព្រៃលិចទឹក និងនៅខេត្តជាប់មាត់ទន្លេ ហើយកង្កែបប្រភេទធំមានទំងន់ចាប់ពី ៣ខាំ ដល់ មួយគីឡូកា្រម ទៅតាមអាយុ របស់ វា។   . កង្កែបចិញ្ចឹមៈ   ជាប្រភេទនាំចូលពីបរទេសមកបង្កាត់ចូលគ្នារវាងកង្កែបក្នុងស្រុក និងកង្កែប បរទេស ដែលយើងបានកង្កែបមួយប្រភេទមានការលូតលាស់រហ័ស មានទំហំធំធន់ នឹងជំងឺ មិនផ្អើល សាំង។ កង្កែបប្រភេទ ចិញ្ចឹមនេះមានការលូតលាស់រហ័សពេល យើងយកមកចិញ្ចឹមគឺក្នុងរយៈពេល ៤-៦ខែយើងបានកង្កែបមានទំងន់ ៣-៥ ខាំក្នុង មួយក្បាល។ កង្កែបប្រភេទនេះយើងអាចមកមកចិញ្ចឹមដោយដាក់ក្នុងអាងស៊ីម៉ង់ត៍ ក្នុងត្រលោក និងចិញ្ចឹមក្នុង អាងក្រាលប្លាស្ទិច ហាប៉ាក៏បាន។ 
 VI.ការធ្វើអាង  
. អាងស៊ីម៉ងត៍ៈ      រៀបអាងកំពស់១.២ម៉ែត្រ ទទឹង២ ម៉ែត្រ បណ្តោយ ៤ម៉ែត្រ បាតអាងមានជំរាល ងាយស្រួលបង្ហូរទឹកចេញ ។ សង់ឥដ្ឋចេញពីគែមជញ្ជាំង ៣តឹក កំពស់ ២តឹក ពីបាត អាងរួចបូកឱ្យរលោងងាយស្រួលក្នុងការឱ្យកង្កែបហាលស្បែកធ្វើរួចត្រាំទឹក ទុកចោល រយៈពេលមួយខែ បាចកំបោរហាលរយៈពេលមួយអាទិត្យរួចលាងចេញឱ្យស្អាត ដាក់ ទឹកត្រឹម កកង្កែបហើយផ្លាស់ប្តូរទឹករាល់មួយថ្ងៃទៅពីរថ្ងៃម្តង។   
 . អាងសាមញ្ញៈ           អាងសាមញ្ញយើងអាចសង់តាមរបៀបអាងស៊ីម៉ងត៍ដែរ តែយើងអាចជ្រើស រើសយកកា្តកុំផ្លាកេជ័រមកធ្វើជា ជញ្ជាំង និងបាំងស្បៃមុងពីលើ កា្រលប្លាស្ទីកនៅបាត អាងជំរៅទឹក ០.២ម៉ែត្រ ធ្វើទុយោសំរាប់បង្ហូរទឹកចេញការធ្វើ បែបនេះចំណាយសោ ហុយតិចជាងអាងស៊ីម៉ងត៍។ បញ្ជាក់ៈ ប្រើកា្តទទឹង ០.៨ម និងបណ្តោយ ២.៤ម យើង អាចធ្វើ ២.x .៤ ម ដែលអាចដាក់កង្កែបបាន ១៥០-២០០ក្បាល។  
 . ហាប៉ាស្បៃមុងៈ           យើងដេរស្បៃមុងទៅតាមបណ្តោយចង់បាន ឬទៅតាមបណ្តោយស្រះ ទទឹង ៣ម៉ែត្រ កំពស់ ១ម៉ែត្រ រួចទំ លាក់ចូលទឹកជំរៅ ពី០.-.២៥ម៉ែត្រ រួចកល់ស្នោរនៅ បាតស្រះដើម្បីឱ្យអណ្តែតចំកណ្តាល រួចហើយដាក់កូនកង្កែប អាយុ១៥ថ្ងៃ។ដែលមាន ទំហំប៉ុនមេជើងអាចចិញ្ចឹមបាន ចិញ្ចឹមក្នុងហាប៉ាមិនប្តូរទឹកទេ។  
VII. ដង់ស៊ីតេ
  • កូនកង្កែបទើមដាក់ចិញ្ចឹម                ២៥០ក្បាល
  • កូនកង្កែបអាយុ១ខែកន្លះ                ១២០ក្បាល
  • កង្កែបធំ ឬ មេ បា
VIII. ការជ្រើសរើសមេពូជៈ
  • យើងគួរជ្រើសរើសកង្កែបណាដែលមានទំហំធំ ដៃជើងវែងៗ មិនពិការសាំងជាងគេ។
  • យើងអាចជ្រើសរើសយកកង្កែបលើកទី១ អាយុ ១ខែ លើកទី២ អាយុ២ខែ និងលើកទី៣ អាយុ ៣ខែរើសយកកង្កែប ដែលមានទំហំធំជាងគេ
  • អាយុ ៦ខែ ចាប់បំបែកញី ឈ្មោលចេញពីគ្នាទុកធ្វើមេ និងបាពូជ
  • អាយុ ៨-១២ខែ យើងអាចយកមកបង្កាត់បាន។
IX. ការបង្កាត់ពូជ           ការបង្កាត់់ពូជមានបីប្រភេទគឺៈ ការបង្កាត់តាមលក្ខណៈធម្មជាតិ សិប្បនិមិ្មត និង ការបង្កាត់តាមលក្ខណៈចាក់ អ័រម៉ូន។            
. ការបង្កាត់តាមលក្ខណៈធម្មជាតិ           គឺជាការបង្កាត់ពូជទៅតាមរដូវកាលរបស់កង្កែបដូចជាកង្កាត់ធម្មជាតិដែរ។ នៅដើមឆ្នាំក្នុងចន្លោះខែមិនា ដល់ ខែ មេសា ឬខែ កក្កដា ។ យើងត្រូវលាងសំអាត អាង ឬស្រះសំរាប់បង្កាត់ឱ្យស្អាតនៅក្នុងកំឡុងពេលចន្លោះពីខែ ៣ ដល់ខែ ៤ នៅ ពេលមេឃបំរុងនឹងភ្លៀងមួយមេធំ យើងត្រូវព្រលែងមេពូជ និងបាពូជដែលយើង បំរុង រួចជាស្រេច គឺមេបាដែលមានអាយុតិចបំផុត ៨-១២ខែចូលទៅក្នុងអាង រឺស្រះដើម្បីឱ្យ កង្កែបទទួលបានទឹកភ្លៀងថ្មី។ បន្ទាប់ពីភ្លៀងរាំង(នៅភ្លៀងតិចៗ) យើង ចាប់ផ្តើមបង្ហូរ ទឹកភ្លៀងចេញឱ្យអស់ពីអាង រឺស្រះបង្កាត់។ រួចបាញ់រឺបញ្ចូលទឹកអណ្តូងឬទឹកបឹងដែល ថ្លាល្អ(បាញ់បន្ថែមលើទឹកភ្លៀងរលឹម) នៅម៉ោង ៨-១២យប់ កង្កែបចាប់ផ្តើមយំរកញី ពាក់គ្នាបានពង។ លុះព្រឹកឡើង (ពេលព្រលឹមសា្រងៗ) យើងចាប់យកមេបា មកទុក វិញ រក្សាទុកពងកង្កែបឱ្យត្រូវកំដៅថ្ងៃដែលមានកំ ដៅឧណ្ឌៗពី ៣៦-៣៨ 0Cរយៈពេល  ១២ម៉ោងកូនកង្កែបញាស់ដោយស្វ័យប្រវត្ត។  
ចំណាំ ត្រូវធ្វើតំបូងតង់ត្រៀមទុកសំរាប់ការពារទឹកភ្លៀងធ្លាក់នៅរយៈពេលមួយអាទិត្យ រឺបន្ទាប់ពីយើងចាប់មេបា ពងរួចទុក។ ប្រសិនបើនៅកំឡុងពេលពងកំពុងញាស់ រួចត្រូវ ទឹកភ្លៀងនោះកូនកង្កែបត្រូវខូចទាំងស្រុង(ប្រសិនភ្លៀងធំ)បន្ទាប់ពីការការពារ ដោយប្រក់តំបូលមួយអាទិត្យយើងត្រូវបើកតំបូលចេញ (សារទុក) ត្រូវប្តូរទឹក ៣-៥ ថ្ងៃម្តង ។ បើសិនមានភ្លៀងធា្លក់បន្ទាប់ពីមួយអាទិត្យមកលើអាងកង្កែបយើងត្រូវដូរទឹកនៅថ្ងៃទី២ បន្ទាប់ពីភ្លៀងរួចបាន ២ថ្ងៃ ។ ដូរពេលព្រលឹមមិនទាន់ឱ្យចំណីស៊ី បន្ទាប់ពីដូរបាន រយៈពេលមួយម៉ោងទើបឱ្យស៊ីធម្មតាវិញ ។            
. ការបង្កាត់សិប្បនិមិត្ម           យើងត្រូវលាងសំអាតអាងឱ្យរួចជាស្រេច នៅពេលមេឃចាប់ផ្តើមត្រជាក់ ម៉ោង ៧-១០យប់ យើងចាប់ផ្តើម បង្កាត់កង្កែបដោយប្រើទឹកភ្លៀងសិប្បនិមិត្ម បាញ់ មកលើផ្ទៃអាង រឺស្រះ និងនៅលើកង្កែបឱ្យសប់ (រៀបប្រព័ន្ធបាញ់ ទឹកពីលើ) ។ រយៈ ពេល ១-២ម៉ោងយើងចាប់ផ្តើមចាក់ធុងបាសដែលមានសំលេងផ្គរលាន់ និងសំលេង កង្កែបយំ ការធ្វើរបៀបនេះដើម្បីធ្វើឱ្យកង្កែបច្រលំរដូវកាលរបស់វា។ ការពិនិត្យ មើល ពងធា្លក់និងការរក្សាពង និងកូនកង្កែប (ក្អុក)  ធ្វើដូចគ្នាទៅនឹងលក្ខណៈធម្មជាតិដែរ។  
បញ្ជាក់ៈ ការបង្កាត់តាម ២លក្ខណៈខាងលើពុំទទួលបានជោគជ័យ ១០០%ទេគឺជួន បានជួនអត់ អាស្រ័យទៅ លើកំរិតលូតលាស់អ័រម៉ូនរបស់កង្កែប។           
 ៣ ការបង្កាត់តាមលក្ខណៈការចាក់អ័រម៉ូន           ការបង្កាត់តាមរបៀបការចាក់អ័រម៉ូនគឺយើងនឹងទទួលបានលទ្ធផលជាទីគាប់ប្រសើរ យើងអាចបង្កាត់កង្កែប បានរាល់ថ្ងៃ(ប្តូរមេបារាល់ថ្ងៃ)  
ឧទាហរណ៍ មេ ៥០០ និងបា ៥០០ក្បាល។ យើងត្រូវសំអាតអាង ហើយយើងត្រូវ ចាប់ផ្តើមលាយថ្នាំសំរាប់ ចាក់កង្កែប ក្នុងកំឡុងពេលម៉ោង ២-៣ល្ងាច យើងចាប់ផ្តើមចាក់កង្កែបត្រង់សាច់ ដុំ ភ្លៅខាង ក្នុងរួចបង្ខាំងកង្កែបទុក (ក្នុងពាង) នៅម៉ោង ៥ល្ងាចយើងចាប់ផ្តើមបូមទឹក ដាក់ក្នុងអាង រួចព្រលែងកង្កែបទាំងមេ និង បាចូលទៅក្នុងអាងរយៈពេល ៣-៤ម៉ោង (ម៉ោង ៨-៩យប់) កង្កែបចាប់ផ្តើមពាក់គ្នាបានពង ។ លុះព្រឹកព្រលឹមយើង ចាប់ផ្តើម ពិនិត្យមើល បើកង្កែបលែងពាក់គ្នាយើងត្រូវចាប់មកទុកវិញ ។  
បញ្ជាក់ៈ ពិនិត្យមើលថាតើកង្កែបពាក់គ្នានោះត្រូវញី និងឈ្មោលដែររឺទេ (ជួនកាលពាក់ ឈ្មោល និងឈ្មោលត្រូវបំ បែកវាចេញ ទុកឱ្យវាពាក់ម្តងទៀត) ។ ការថែររក្សាពងកង្កែប គឺធ្វើដូចនឹងការថែររក្សាក្នុងលក្ខណៈធម្មជាតិដែរ។         
  • ការចាក់ថ្នាំគឺក្នុងកំរិត ០.៣០ cc សំរាប់កង្កែបញី១ក្បាល និង០.២០ cc សំរាប់កង្កែបឈ្មោល១ក្បាល។
  • ការលាយថ្នាំ គឺ១ដបអ័រម៉ូនL R H +សេរ៉ូម៥ cc +ម៉ូទីល្យូម ៥គ្រាប់
  • ១ដប L R H+សេរ៉ូមប្រៃរឺទឹកបិទ ៥cc +Motilium ៥គ្រាប់ គឺចាក់កង្កែបបាន ៥គីឡូរ=១០គូរ (ញី ១០ និង ឈ្មោល ១០ក្បាល)
តារាងចាក់ថ្នាំសំរាប់ ៥cc            1cc =ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc           2cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc           3cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc           4cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc           5cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc                       សរុបញី ១០ក្បាល = cc នៅសល់ ២cc សំរាប់ចាក់ឈ្មោល                       និងឈ្មោល ១០ក្បាល (.ccក្នុងឈ្មោល១ក្បាល) -   ការថែររក្សាកូនកង្កែប (ក្អុក)
  • កូនក្អុកញាស់បាន ៣ថ្ងៃ ត្រូវឱ្យចំណីពងទាស្ងោរឱ្យឆ្អិនល្អ យកពងទាក្រហមច្របាច់ដើម្បីផ្តល់ឱ្យកូនក្អុកស៊ី ៦ ពងក្នុង ១ថ្ងៃ រយៈពេល ៤ថ្ងៃ ។ បន្ទាប់មកឱ្យស៊ីចំណី  996 មាន ប្រូតេអ៊ីន ៤០% រហូតដល់កូនក្អុកក្លាយជា កង្កែបពេញ លក្ខណៈ ។ ចំពោះចំណីដែលមានលេខ (996) ជាចំណីរបស់ ប្រទេសថៃ ។
  • ពេលចាប់យកចិញ្ចឹមដែលមានអាយុ ០-១ ខែទៀត ត្រូវផ្តល់ចំណីលេខ 9961 រឺ 9201មានប្រូតេអ៊ីន ៤០%
o     
      •  នៅពេលមានអាយុ ២ខែ ផ្តល់ចំណី 9202 មានប្រូតេអ៊ីន ៣៥%
      • នៅពេលមានអាយុ 3ខែ ផ្តល់ចំណី 9203 មានប្រូតេអ៊ីន ៣០%
      • នៅពេលមានអាយុ 4ខែ ផ្តល់ចំណី 9204 មានប្រូតេអ៊ីន ២៦%
X.ជំងឺ            
. ជំងឺហើមពោះ           ដោយសារទឹកស្អុយខ្លាំងពេក រឺចំណីខូចគុណភាពបាចច្រើនពេក ធ្វើឱ្យកង្កែប ស៊ីមិនអស់ដែលជាហេតុនាំស្អុយ ទឹក ឬ ក៏ស៊ីឆ្អែតញពេក រួចភ្លៀងធំក៏បណា្តល ឱ្យ កង្កែបហើមពោះដែរ។ ពិនិត្យមើលពេលព្រឹក ថាតើកង្កែបហើមពោះ រឹផ្ងាពោះ។ ត្រួវ ប្តូរទឹកថ្មី និងបន្ធយចំណី កុំឱ្យស៊ីច្រើនពេក។  
. ជំងឺរលាកពោះវៀន រោគសញ្ញា រាគ លាមកពណ៌សប្រដាប់បន្តពូជលានចេញមក្រៅមាន ពណ៌ ក្រហម។
  • ការព្យាបាល
          ប្រើថ្នាំ Gianidan ថ្នាំមនុស្ស ១គា្រប់លាយជាមួយថ្នាំសត្វ Gantatilo-D 3cc លាយជាមួយទឹក ២៥លីត្រ អោយរលាយ បន្ទាប់មកយកចំណី ០.៥គីឡូកា្រម ច្រប- ល់ឱ្យសព្វល្អ ដាក់អោយកង្កែបស៊ី ១០០០-២០០០ក្បាល រយៈពេល ៤-៥ថ្ងៃ រឺចាក់ថ្នាំ Gantatilo-D 0.05cc ត្រង់សាច់ដុំក្នុងកង្កែប១ ទំងន់ ៣ខាំ។            
. ជំងឺកន្ទុយក្រហម (កូនក្អុក)           កើតលើកូនកង្កែប ប្តូរទឹកថ្មីរាល់ ៣ថ្ងៃម្តង លាយថ្នាំ ទង់ដែងស៊ុលផាត (Cuso4) លាយបញ្ចូលទឹកចាក់ចូល ក្នុងបរិមាណ ១.៥កា្រម សំរាប់ ១m3           
. ជំងឺរលាកស្បែក           បណ្តាលមកពីកង្កែបផ្អើលបុកជញ្ជាំង ឬខាំគ្នាដាច់ម្រាម ដំបៅស្បែកយក Ampisine 1 គ្រាប់លាយជាមួយ តេត្រា ២គ្រាប់ ច្របល់ចំណីអោយស៊ី ១០០០-២០០០ក្បាល រយៈពេល ៣-៥ថ្ងៃ ។ ឈប់ផ្តល់អោយស៊ីនៅរយៈពេល ៧ថ្ងៃ រួចបន្តពី ៣-៥ថ្ងៃទៀត ។  
XI. ការផ្តល់ចំណី            កូនក្អុកទើបញាស់បាន ៣ថ្ងៃ ត្រូវឱ្យចំណីជា ពងទាស្ងោរឱ្យឆ្អិនល្អ យកតែពង ក្រហមច្របាច់ឱ្យកូនក្អុកស៊ី៣-៥ពងក្នុងមួយថ្ងៃ រយៈពេល ៤ថ្ងៃបន្ទាប់មកកូន ក្អុក អាយុមួយអាទិត្យស៊ីចំណីលេខ ៩៩៦១ដែលមានប្រូតេអ៊ីន ៤០ភាគ រយ ឬឱ្យម៉្សៅត្រី រហូតកូនក្អុកក្លាយជាកូនកង្កែបពេញលក្ខណៈ ។  
.
អាយុកង្កែប
ឈ្មោះចំណី
ប្រូតេអ៊ីន
បរិមាណចំណី/ដង
ការផ្តល់ចំណី/ថ្ងៃ
៣ថ្ងៃ-៧ថ្ងៃ
ពងទាស្ងោរឆ្អិន
 
២គ្រាប់
៣ដង
៧ថ្ងៃ-៣០ថ្ងៃក្នុងទឹក
Dollar 9201
៤០ ភាគរយ
.០៩kg
ដង
ពីចាប់ចិញ្ចឹម-៣០ថ្ងៃ
Dollar 9201
៤០ ភាគរយ
.២៧kg
ដង
៣០ថ្ងៃ-៦០ថ្ងៃ
Dollar 9202
៣៥ ភាគរ
.៦២៥kg
ដង
៦០ថ្ងៃ-៩០ថ្ងៃ
Dollar 9203
៣០ ភាគរយ
.២៥kg
ដង
៩០ថ្ងៃ-១២០ថ្ងៃ(លក់)
Dollar 9204
២៦ ភាគរយ
.៦៥kg
ដង
  XII.ការផលិតចំណីខ្លួនឯងក្នុង ១០០ គីឡូក្រាម        
. ចំណីដែលមានប្រូតេអ៊ីន ៣៥ភាគរយ                          
  • ម្ស៉ៅត្រី ៣៥kg
  • សណ្តែកសៀងលីង រួចកិន ១៥kg
  • សណ្តែកដីលីង រួចកិន ២៥kg
  • ពោតម៉ត់ដូចកន្ទក់ ២៥kg
  • កន្ទក់ម៉ត់លេខ ១បូកពីអង្ករ ១០kg
  • អំបិល ០.kg និង ប្រេមិច ០.kg
ដែលមានសារធាតុចិញ្ចឹមស្មើនឹង ចំណីលេខ 9202 DolLaR (Vietnam)      
. ចំណីដែលមានប្រូតេអ៊ីន ៣០ភាគរយ                           
  • ម៉្សៅត្រី ២០kg
  • សណ្តែកសៀង ១០kg
  • សណ្តែកដី ១០kg
  • ពោតម៉ត់ដូចកន្ទក់ ២០kg
  • កន្ទក់លេខ១៤០kg
  • អំបិល ០.kg និង ប្រេមិច ០.kg
  . ចំណីដែលមានប្រូតេអ៊ីន ២៦ភាគរយ                          
  • ម៉្សៅត្រី ១៨kg
  • សណ្តែកសៀង ១០ kg
  • សណ្តែកដី ១០kg
  • ពោតម៉ត់ដូចកន្ទក់ ២០kg
  • កន្ទក់លេខ១ ៤២kg
  • អំបិល ០.kg និង ប្រេមិច ០.kg
បញ្ជាក់ៈ រាល់ចំណីត្រូវដាំឱ្យឆ្អិនល្អ រួចពូតជាដុំតូចៗ ប៉ុនមេជើង ដើម្បីងាយស្រួលបោះឱ្យកង្កែបស៊ី (ដាក់នៅទីក ន្លែងខ្ពស់) ។ 
 XIII. ការចំណាយ ចំណូលលើការចិញ្ចឹមកង្កែបសាច់            
. ការចំណាយ                   
. ទ្រុង ឬអាង           ក្តាកុំផ្លាកេជ័រ    ០៨សន្លឹក       x        ២៣៥០០       = ១៨៨ ០០០            ស្បៃមុង       ០១ដុំ              x        ២៧០០០       = ២៧ ០០០           កៅស៊ូផ្លាស្ទីក  .៦ម             x        ១៣០០០        = ៥៩ ៨០០ បង្គោលឈើ    ០៨ដើម                      x        ១០០០០        = ៨០ ០០០            វីចាប់ក្តា      ,៥ប្រអប់      x        ៨០០០           = ៤ ០០០            ខ្សែលួស        ២០០០           = ២ ០០០           គ្រាប់កឹប         ០២ប្រអប់       x        ១០០០           = ២ ០០០                                                                                                                       សរុប=៣៦២ ៨០០រៀល           ប្រើបានរយៈពេល ២ឆ្នាំដែលអាចចិញ្ចឹមកង្កែបបាន ៦ដងដូច្នេះត្រូវបង់រំលោះទ្រុង=៦០ ៥០០រៀល                                     
. ពូជ និងចំណីៈ            ពូជ        ១០០០ក្បាល x        ២០០              = ២០០ ០០០         ចំណីលេខ៩២០១:០១បាវ x        ៧២ ០០០      = ៧២ ០០០ ចំណីលេខ៩២០២      .៥បាវ     x        ៦៨ ០០០       = ១០២ ០០០ ចំណីលេខ៩២០៣     ០៣បាវ     x        ៦៤ ០០០       = ១៩២ ០០០ ចំណីលេខ៩២០៤      ០៤បាវ    x        ៥៤០០០        =២១៦០០០ សរុប= ៧៨២ ០០០រៀល 
. ការចំណាយផ្សេងៗ  ប្រេងបូមទឹក             ៤០លីត្រ        x        ៤២០០           = ១៦៨ ០០០                                   -ថ្នាំការពារ                                                                    = ២០ ០០០                                                                                               សរុប =  ១៨៨ ០០០រៀល       សរុបចំណាយទាំងអស់គឺ           = ១ ០៧០ ៥០០រៀល                       
. ចំណូលពីការលក់កង្កែប    ១០០០ក្បាលងាប់ ៣០ភាគរយ(អត្រាខ្ពស់បំផុត)  ៧០០x .kg   = ១៤០kg១៤០kg         x      ១០ ០០០រៀល          = ១ ៤០០ ០០០រៀល  
 . ប្រាក់ចំណេញៈ                                   ១៤០០០០០រ - ១០៣០៥០០រ                                               = ៣២៩ ៥០០រៀល                              ការជ្រើសរើសយកការចិញ្ចឹមកង្កែប ព្រោះកង្កែបជាសត្វងាយស្រួលក្នុងការចិញ្ចឹម មានរសជាតិ ឆ្ងាញ់ពិសារ ទីផ្សារធំទូលាយ មានហានិភ័យទាបជាងសត្វដទៃ ជា ពិសេសមានប្រយោជន៍ដល់ដំណាំកសិកម្ម ព្រោះ កង្កែបជាសត្វស៊ីសត្វល្អិតជាអាហារ ដូចជា មេអំបៅ មមៀចត្នោតដង្កូវ កណ្តូប កណ្តៀរ ស្រឹង ខ្ងុង ដែលជាសត្វល្អិត បង្កគ្រោះមហន្តរាយដល់ដំណាំកសិកម្ម ។      


      
ឯកសារយោង​ ​ក្រុមអ្នកវិទ្យាសាស្រ្តដើម្បីភាពប្រសើរឡើងកសិកម្មកម្ពុជា
អត្ថបទបញ្ចូលដោយ : saravuthly
ថ្ងៃទី : 17 Aug, 2011
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

4 comments:

  1. សូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់

    ReplyDelete
  2. សូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់

    ReplyDelete
  3. សូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់

    ReplyDelete
  4. សូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់

    ReplyDelete