ការចិញ្ចឹមត្រីក្នុងស្រែ



ការចិញ្ចឹមត្រីក្នុងស្រែ
       ត្រីជាប្រភពប្រូតេអ៊ីនដ៏សំខាន់សំរាប់សរីរាង្គសត្វ និងមនុស្ស ឮលើសពីនេះទៅទៀត វាជាប្រភពសាច់ដែលពុំផ្តល់ទុកទោសដល់ សុខភាព។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយម
ចូលចិត្តសាច់ត្រីជាអាហារ តាមការស្ទាប់ស្ទង់របស់អង្គការរដ្ឋាភិបាលមួលបានអោយដឹងថា ប្រមាណជា ៦០ភាគរយនៃអាហារជាតិសាច់ដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ គឺសាច់ត្រី។ បច្ចុប្បន្ននេះបរិមាណផលត្រីក្នុងធម្មជាតិមានការថយចុះជាលំដាប់ ទន្ទឹមនឹងនេះកំណើន ប្រជាជនមានការកើនឡើង។ បុព្វហេតុនេះការចិញ្ចឹមត្រីក្នុងស្រែគួបផ្សំដំណាំស្រូវមិនតឹ្រមតែ ទទួលបាននូវអង្ករនិងសាច់ត្រីសំរាប់ការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ វាក៏បានរួមចំណែកក្នុង ការកាត់បន្ថយការចាប់ត្រីពីផលស្តុកធម្មជាតិផលដែរ។
.សារៈសំខាន់នៃការចិញ្ចឹមត្រីក្នុងស្រែ
      -
កាត់បន្ថយការចំណាយទោលើការទិញម្ហូបប្រចាំថ្ងៃ
       -
ការចិញ្ចឹមត្រីក្នុងស្រែ អាចជួយបង្កើនគុណភាពដីអាចឲ្យទិន្នផលស្រូវកើនឡើង។
       -
រួមចំណែកកាត់បន្ថយការចាប់ត្រីពីធម្មជាតិជាកត្តាមួយជួយអោយបរិមាណត្រីក្នុង ធម្មជាតិកើតឡើងវិញ។
       -
ងាយស្រួលចាបប់យកមកធ្វើម្ហូប ព្រោះស្រែចិញ្ចឹមត្រឹនៅជិតផ្ទះស្រាប់
.ការរៀបចំស្រែចិញ្ចឹមត្រី
      
ការជីកជំរក
      
ជំរកគឺជាជង្ហុក ឬទីដែលជ្រៅជាងគេនៅក្នុងស្រែចិញ្ចឹមត្រី វា ជាទីកន្លែងដែលត្រីរត់ មកជ្រកពេលណាទឹកក្នុងស្រែរាក់ ឬ ក្តៅពេក។ គេអាចប្រើប្រាស់ ជំរកនេះសំរាប់បង្ខាំងត្រី ជាបណ្តោះអាសន្ននៅះពេលប្រើ ថ្នាំសំលាប់សត្វល្អិតការពារដំណាំស្រូវផងដែរ។
      
ជំរកដែលត្រូវជីក អាចមានរាងច្រើនសណ្ឋានទៅតាមភូមិសាស្ត្រនៃដីស្រែ ឬទៅតាម ចំណង់ចំណូលចិត្តរបស់អ្នកចិញ្ចឹម។ ជំរកអាចមានរាងជាប្រលាយឬក៏ ស្រះ។
      
ជំរកមានរាងជាប្រឡាយ
      
ជំរកបែបនេះ គេអាចជីកប្រឡាយតូចៗតាមបណ្តោយភ្លឺស្រះដែលមានជំរៅពី៤០ទៅ ៥០សង់ទីម៉ែត្រ ហើយផ្ទៃក្រឡា នៃប្រឡាយមានទំហំប្រមាណ៥ទៅ១០ភាគរយនៃក្រឡាផ្ទៃ ស្រែសរុប។
      
ជំរកមានរាងជាស្រះ
      
នោះគឺជាប្រភេទជំរកមយយបែបដែលគេជីកមានសណ្ឋានជាស្រះតូច។ គេអាចជីក ស្រះ នៅកណ្តាលស្រែ ឬជ្រុងស្រែក៏បានដោយមានជំរៅ១ទៅ ១,៥ម៉ែត្រ ប៉ុន្តែផ្ទៃក្រឡានៃ ស្រះក៏គួរតែមានប្រមាណពី ៥ ទៅ ១០ភាគរយនៃផ្ទៃក្រឡាស្រែសរុបដែរ។
.ការជ្រើសរើសពូជត្រីមកចិញ្ចឹម
      
ប្រភេទត្រីដែលអាចចិញ្ចឹមក្នុងស្រែបានមានជាអាទិ៍ដូចជាត្រីកាបសាមញ្ញ ត្រីទីឡាព្យា ត្រីកាបឥណ្ឌា ត្រីកន្ធរ និងត្រីអណ្តែង។ការចិញ្ចឹមត្រីក្នុងស្រែជាទូទៅធ្វើនៅក្នុងស្រែជំរៅជា កន្លែងដែលដក់ទឹកបានជ្រៅ។ ការចិញ្ចឹមត្រីកាបសាមញ្ញ ទីឡាព្យា និង កាបឥណ្ឌ អាច ចិញ្ចឹមចំរុះគ្នាតែម្តងក្នុងស្រែតែមួយ ក្នុងកំរិតសមាមាត្រ ៥::២ គឺកាបសាមញ្ញ ៥០%ត្រី ទីឡាព្យា ៣០% និងត្រីកាបឥណ្ឌា ២០%។ ការ ចិញ្ចឹមពុំចាំបាច់ផ្តល់ចំណីអ្វីទាំងអស់បើគេ ចិញ្ចឹមក្នុងដង់ស៊ីតេ១ក្បាលក្នុង ៣-៤ ម៉ែត្រការេ។ គេអាចចិញ្ចឹមក្នុងដង់ស៊ីតេរហូតដល់២ ក្បាលក្នុងមួយម៉ែត្រការេ តែករណីនេះគេត្រូវតែផ្តល់ចំណីបន្ថែដូចជា កន្ទក់ចកបាយទា កណ្តៀរ ឬការកសំណល់ផ្ទះបាយជាដើម។ ទំហំកូនត្រីដែលគួរជ្រើសរើស មកចិញ្ចឹមត្រូវ តែមានទំហំយ៉ាងតិចតួចប៉ុនម្រាមដៃឡើងទៅ(ទំងន់មិនតិចជាង ៥ក្រាម)និងមានសុខភាព ល្អ។ ដោយឡែកត្រីអណ្តែងមានលក្ខណៈពិសេសជាងបណ្តាត្រីដែលបានរៀបរាប់ខាងលើ ដោយគេអាចចិញ្ចឹមវា ក្នុងលក្ខខ័ណ្ឌទឹករាក់ដែលមានជំរៅត្រឹម២០ សង្ទីម៉ែត្រប៉ុណ្ណោះ(ទឹក ក្នុងស្រែ ) នៃស្រែ មិនមែនចាំបាច់តែមានស្រែទឹកជ្រៅទេ ព្រោះវាជាប្រភេទត្រីដែលធន់ ទៅនឹងបំរែបំរួលសីតុណ្ហភាព និងជំងឺផ្សេងៗបានល្អហើយការចិញ្ចឹមមានអត្រារស់ខ្ពស់ថែម ទៀតផង។ តែការចិញ្ចឹមត្រីអណ្តែងចាំបាច់ត្រូវតែផ្តល់នូវចំណី បន្ថែមទោះជាការចិញ្ចឹមក្នុង ដង់ស៊ីតេទាប ឬខ្ពស់ក៏ដោយ។
.ការជ្រើសរើសពូជស្រូវសំរាប់ស្រែចិញ្ចឹមត្រី
      
អាស្រ័យដោយការចិញ្ចឹមត្រីអណ្តែមានរយៈបេលលើសពី បី ខែ ដូច្នេះពូជស្រូវធ្ងន់ គួរជ្រើសរើសក្នុងការធ្វើវប្បកម្មចំរុះនេះ។ ដោយឡែកត្រីកាប ឥណ្ឌាកាបសាមញ្ញ និង ទីឡាព្យា អាចធ្វើវប្បកម្មជាមួយពូជស្រូវរយៈពេលមធ្យោមបាន។៥.ការលេកូនត្រីចិញ្ចឹម
      
ការដឹកជញ្ចូនកូនត្រីគួរធ្វើនៅពេលព្រឹក និងការលែងកូនត្រីចូលស្រែចិញ្ចឹម គួរធ្វើនៅ ចន្លោះម៉ោង ៩-១០ព្រឹក។ បើកូនត្រីត្រូវបានដឹកជញ្ចូនដោយប្រើថង់ប្លាស្ទីនោះ ពេលដឹក ជញ្ចូនដល់ស្រែត្រូវបានថង់នោះទៅត្រាំក្នុងទឹកស្រែដែលត្រូវចិញ្ចឹប្រមាណ ១០-១៥នាទី សិនរួចទើបស្រាយមាត់ថង់អោយត្រីហែលចេញដោយខ្លួនឯងសន្សឹមៗចូលទៅក្នុងស្រែ ចិញ្ចឹមត្រី។
.ការផ្តល់ចំណី
      
ថ្វីត្បិតតែត្រីអណ្តែងជាប្រភេទត្រីស៊ីសាច់ជាអាហារ តែក្នុងការចិញ្ចឹមយើងអាចយក កន្ទក់មមកលាយនឹងសាច់បាន។ ឆ្លងតាមការពិសោធន៍នៅក្នុងវិទ្យាសា្ថនស្រាវជា្រវ និង អភិវឌ្ឈន៍កសិកម្មកម្ពុជាបានចេញជាលទ្ធផលថា ត្រីដែលចិញ្ចឹមដោយផ្តល់ចំណីកន្ទក់២០% លាយត្រីហាល ៨០%មានការធំធាត់រហ័ស និងអត្រារស់ច្រើនជាងត្រីដែលផ្តល់ដោយចំណី កន្ទក់ ៦០%លាយត្រីហាល៤០% ឬក៏កន្ទក់៤០% លាយត្រីហាល ៦០%។ ពេលផ្តល់ចំណី ត្រូវដាក់ក្នុងកញ្រ្ចែង ក្រាលស្បៃរយចជ្រមុជទៅក្នុងទឹក ដើម្បីងាយស្រួលតាមដានមើលការ ស៊ីចំណីរបស់ត្រីនិងជៀសវាងភាពខ្ជះខ្ជាយ។ ការផ្តល់ចំណីនេះអាចផ្តល់នៅពេលព្រឹកចាប់ ពីម៉ោង ៩ដល់ ម៉ោង១០ និង ល្ងាចចន្លោះពីម៉ោង ៣ទៅម៉ោង ៥ដោយផ្តល់មួយថ្ងៃម្តងឬ ពីរដងក៏បានតាមកំរិតបរ្មាណ ១០%នៃទំងន់ដងខ្លួនត្រីសរុប(ឧបមាថាទំងន់កូនត្រីសរុបក្នុង ស្រែមានប្រមាណ១០គីឡូក្រាម នោះចំណីដែលត្រូវផ្តល់គឺ១គីឡូក្រាមក្នុងមួយថ្ងៃ ឬព្រឹក កន្លះគីឡូក្រាម)
.ការប្រមូលផល
      
ការប្រមូលផលអាចចាប់រំលោះ ដោយចាប់ត្រីណាដែលធំជាងគេមកធ្វើម្ហូបប្រចាំថ្ងៃក៏ បាន។ ការប្រមូលផលសរុបធ្វើឡើងនៅពេលស្រូវទុំល្អ ពេលនោះត្រីនៅប្រមូលផ្តុំគ្នាក្នុងជំរក (ប្រឡាយ ឬស្រះតូច) ការប្រមូលផលនេះធ្វើដំនាលគ្នាជាមួយការច្រូតកាត់ផលស្រូវតែម្តង ប្រសិនបើទំហំត្រីធំល្មមអាចយកមកហូប ឬលក់បាន ប៉ុន្តែបើទំហំវាពុំទាន់សមស្របទេនោះ គេអាចបន្តការបង្ខំាង ចិញ្ចឹមក្នុងជំរកដូចរៀបរាប់ខាងលើ ជាបណ្តោះអាសន្នសិន ពេលនោះ គេអាចធ្វើការភ្ជួររាស់ដកស្ទូងស្រុវជាលើកទីពីរទៀត(ករណីពូជស្រូវស្រាលមិនប្រកាន់រដូវ) ក្រោយពីស្ទូងបាន ១០-១៥ ថ្ងៃ គេអាចបើកលែងត្រីអោយចេញពីជំរកចូលទៅក្នុងស្រែបាន ។ ការចិញ្ចឹមក្នុងវគ្គទីពីរនេះមានការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីពីរនេះមាន ការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីមួយដែរ។
យោងតាមៈ
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទស្សនាវដ្តី កសិកម្មឆ្នាំទី ត្រីមាសទី១
(
មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

បច្ចេកទេសភ្ងាស់និងបង្កាត់កូនត្រី
. សេចក្តីផ្តើម
     
ត្រីកាបសមានឈ្មោះវិទ្យាសាស្ត្រថា Hypophthalmichthys molitrix វាមានដើមកំណើតនៅទន្លេយ៉ាងសេ (Yangtze) នៃសាធារណៈរដ្ឋ
ប្រជាមានិតចិននិងទន្លេអាមួរ (Amur) នៃសាធារណៈរដ្ឋសហភាពសូវៀត។ ប្រភេទត្រីនេះ ត្រូវបាននាំចូលមកប្រទេសកម្ពុជាយើងនៅក្នុងអំឡុងឆ្នាំ១៩៦០។ រហូតមកដល់ពេលនេះវា មានលក្ខណៈសុំាទៅនឹងមជ្ឈដា្ឋនរស់នៅក្នុងទឹកនឹងជាពិសេសគឺការចិញ្ចឹមនៅក្នុងស្រះ។
.លក្ខណៈជីវសាស្រ្តត្រីកាបស
      
.១ ចំណាប់ថា្នក់
      
ត្រីកាប់ត្រូវបានអ្នកវិទ្យាសាស្រ្តថ្វើចំណាត់ថ្នាក់ដូចខាងក្រោមនេះ :
       -
ថ្នាក (Class) : Actinopterygii
       -
លំដាប់(Order) : Cypriniformes
       -
អំបូរ (Family) : Cyprinidae
       -
ប្រភេទ (Species) : Hypophthalmichthys molitrix
       -
ឈ្មោះខ្មែរ : ត្រីកាបស
     
.២ លក្ខណៈរូបសាស្ត្រ
      
ត្រីនេះមានរាងសំប៉ែតទ្រវែងគ្របដណ្តប់ដោយស្រការតូចល្អិតនិងមានពណ៌ប្រាក់។ បបូរមាត់ខាងក្រោមលយទៅមុខជាងបបូរមាត់ខាងលើបន្តិច។ ព្រុយទ្រូងនៅពេលសណ្តូក ទៅក្រោយមានប្រវែងមិនលើសពីព្រុយពោះឡើយ។ ស្រកីគ្របពីលើស្និតស្រកីដែលមាន លក្ខណៈញឹកក្រាស់ សំរាប់ត្រងច្រោះ ចំណីប្លង់តុងដែលមាននៅក្នុងស្រះត្រី ។ វាមាន ពោះវៀនប្រវែងពី៦-១០ដងនៃប្រវែងដងខ្លួន តែវាមិនមានក្រពះទេ។ ត្រីកាបស ពេញវ័យ អាចថ្វើការបន្តពូជបាននៅក្នុងរយៈពេលជាង១ឆ្នាំដែលស្ថិននៅក្នុងលក្ខ័ណ នៃប្រទេស កម្ពុជាតែនៅប្រទេសចិនមានរយៈពេលវែងជាងនេះព្រោះស៊ីតុណ្ហភាពត្រជាក់ជាងយើង។
      
.៣ ចរិតស៊ីចំណី
      
ក្រោយពេលញាស់ហើយអស់អាហារបំរុងរយៈពេលពី២៥-៣០ម៉ោង វាផ្តើមស៊ីចំណី ប្លង់តុងសត្វបន្ទាប់កនៅពេលដែលស្និតស្រកីមានការលូតលាស់ល្អទើបវាប្តូរទៅស៊ីប្លង់តុង រុក្ខជាតិវិញ។ ស្និតស្រកីនៃប្រភេទត្រីនេះមានសារៈសំខាន់ណាស់ ព្រោះវាមានតួនាទីក្នុង ការត្រងច្រោះយកចំណីធម្មជាតិដែលមាននៅក្នុងទឹកស្រះ។ ចំណីធម្មជាតិសំខាន់សំរាប់ កូនត្រីកាបសមាន រ៉ូទីហ្វ័រ (Rotifer) មូយនា (Moina) និង កូប៉េប៉ូត(Copepoda)។ ក្នុងការ ថែបំប៉នកូនត្រី ដើម្បីឲ្យវាមានការលូតលាស់លឿនយើងត្រូវបន្ថែមចំណីពីក្រៅទៀតដូចជា កន្ទក់ម្រៅត្រី ចុងអង្ករ ឬម្រៅដំឡូង ។ល។
. ការថែបំប៉នត្រីមេពូជ
      
.១ ការរៀបចំស្រះ
      
ជារៀងរាលឆ្នាំ ស្រះត្រីត្រូវស្តារបាតស្រះចេញដោយប្រមូលយកកាកសំណល់ចេញ ដែលបានមកពីលាមកត្រី កាកសំណល់ជីនិងកាកសំណល់ចំណីជាដើម។ល។ ការបន្សល់ ទុកនូវកាកសំណល់ទាំងឡាយខាងលើ វាបណ្តាលអោយខូចបរិស្ថាននៅបាតស្រះដែល សំបូរទៅដោយឧស្ម័នពុលដូចជាឧស្ម័នអ៊ីដ្រូស៊ុលហ្វួរ (H2SO4) មេតា (CH4)និង អាមូនីញាក់ (NH3)ជាដើម។ល។
      
ដូចនេះ ក្រោយពីបូមបាចបង្រីកស្រះ រួចត្រូវបាចកំបោរស់ដើម្បីសម្លាប់ពពួកសត្វ ផ្សេងៗដែលមិនផ្តលផលល្អដល់ត្រីពូជក្នុងបរិមាណពី៥-៧ គក្រ ក្នុង១០០ម២។ រួចត្រូវ ហាលថៃ្ងឲ្យបានពី២-៣ថ្ងៃ ទើបបញ្ចូលទឹកនិងដាក់ជីកលាមកសត្វ(គោរឺក្របី) ក្នុងបរិមាណ ពី៨០-១០០ គក្រ ក្នុង១០០២ តែបើប្រើលាមកមាន់បរិមាណត្រូវថយចំនួន ២ ភាគ ៣ នៃ លាមកគោ។ ក្រោយពីដាក់ជីរយៈពេលពី៣-៥ថ្ងៃ ទើបបន្ថែមទឹករហូតដល់ពេញស្រះត្រី។
      
ក្រោយពេលស្តុកត្រីមេពូជរួច យើងត្រូវបន្តដាក់ជីទៀត ក្នុងបរិមាណពី១៥-២០ គក្រ ក្នុង១០០ម២ រយៈពេល១អាទិត្យម្តង ។ ជាប្រចាំ យើងត្រូវធ្វើការត្រួតពិនិត្យពណ៌ទឹកករណី តឹកមានព៌ណបៃតងចាស់ឬក៏នៅពេលព្រឹកព្រលឹម ត្រីហើបឡើងលើផ្ទៃទឹករយៈពេលយូរ យើងត្រូវបន្ថយឬផ្អាកការដាក់ជីនិងផ្អាក ឬបន្ថយការដាក់ចំណីមួយរយៈ។ ករណីខាងលើបើ អាចធ្វើបានត្រូវប្តូរទឹកស្រះពី២០-៣០% នៃមាឌទឹកស្រះរួម ។ ស្រះត្រីមេពូជ គួរមានទំហំធំ ពី៦០០-១២០០ម២និងមានជំរៅយ៉ាងតិច ២ម។ បរិវាណជុំវិញស្រះត្រីត្រូវសំអាតអោយបាន ស្រឡះល្អជៀសវាងមានដើមឈើធំៗបាំងពន្លឺថ្ងៃនិងខ្យល់មិនអាចបក់បោកចូលបាន។ កត្តា ខាងលើ វាអាចជួយបន្ថែមបាននូវបរិមាណអុកស៊ីសែនរលាយក្នុងទឹកបានច្រើនជាង។
      
.២ ការស្តុកត្រីមេពូជ
      
ត្រីមេពូជដែលមានទំហំធំនិងមានអាយុពេញវ័យល្អគឺចាប់ពី១ឆ្នាំកន្លះឡើង ទៅជា ពិសេសត្រូវរើសត្រីដែលមានគ្រប់លក្ខណៈមិនពិការរាងកាយត្រូវបានជ្រើសរើសធ្វើជាមេ ពូជ។ នៅខែធ្នូយើងតូ្រវចាប់ផ្តើមរផបចំនិងស្តុកត្រីមេពូជក្នុងបរិមាណដង់ស៊ីតេពី ១០០- ១៥០ក្បាលក្នុងផ្ទៃស្រះ៦០០ម២ គឺប្រមាណ ៤-៥ ម២ក្នុងត្រី ១ក្បាល។ ប្រភេទតី្រនេះ យើងអាចស្តុបត្រីញីនិងឈ្មោលជាមួយគ្នាបានក្នុងសមាមាត្រ ១:១។
      
.៣ ចំណី និងការផ្តល់ចំណី
      
ស្រះត្រីត្រូវរៀបចំកន្លែងសំរាប់ឲ្យចំណីបានត្រឹមត្រូវ ជៀសវាងការឲ្យចំណីត្រីដោយ មិនកំណត់ទីកន្លែងបានច្បាស់លាស់។ ក្រៅពីចំណីធម្មជាតិ(ប្លង់តុង)ដែលមាននៅក្នុងស្រះ ដោយសសារការដាក់ជី យើងត្រូវយកមកផ្សំមានដូចជាកន្ទក់ ម្សៅត្រី ចុងអង្ករឬម្សៅដំឡូង សណ្តែកសៀង អំបិល ខ្លាញ់ត្រី និងវីតាមីនអឺ។ រយៈពេល៤ខែដំបូងចាប់ពីខែធ្នូដល់ខែមិនា ត្រូវផ្តល់ចំណីក្នុងរិមាណ៣%នៃទំងន់ដងខ្លួនសរុបតែត្រូវបន្ថយនៅត្រឹម២%ក្នុងខែបន្ទាប់។ ដើម្បីជៀសវាងការបាត់បង់ចំណីដោយវារលាយនៅក្នុងទឹកយើងគួរផលិតជាចំណីគ្រាប់ ដោយប្រដាប់ដែលរវៃដោយដៃ ហើយហាលថ្ងៃឲ្យស្ងួត។
រូបមន្តផ្សំចំណីត្រីមេពូជ
សមាសធាតុចំណី
បរិមាណប្រូតេអ៊ីន
(%)
ចំនួនផ្សំ
(%)
ភាគរយប្រូតេអ៊ីនក្នុងចំណី
(%)
ម្សៅត្រី (ឥណ្ឌា)
៧០
១០
.
កន្ទក់
១២
៣២.8
.៩៣
ម្សៅដំឡូងរឺចុងអង្ករ
.
សណ្តែកសៀង
៤០
៤១.
១៦.៦០
ខ្លាញ់ត្រី
៣៥
.៧៥
អំបិល
?
.
?
វីតាមីនអឺ
?
?
?
សរុប
១០០
៣០.០០

      
.៤ ការជ្រើសរើសត្រីមេពូជ
      
រយៈពេលថែបំប៉នចំនួន៤-៥ខែ ត្រីមេពូជមានការវិវត្តន៏ផ្នែកសរីរាង្គបន្តពូជ។ ត្រីមេត្រូវ ជ្រើសរើសត្រីណាដែលមានពោះប៉ោងធំ ទន់បើយើងច្បូតលើពោះត្រីថ្មមៗឃើញមានពងត្រី ចេញមកក្រៅ។ ចំណែកឯត្រីឈ្មោល ពេលយើងច្បូតពោះវាថ្នមៗឃើញមានស្ពែមហូរចេញ មកក្រៅមានព៌ណសខាប់។ ត្រីឈ្មោលពេលយើងច្បូតព្រុយទូ្រង ឃើញមានសភាពគ្រាតៗ ដែខុសពីត្រីមេ គឺរលោងមិនគគ្រាតទេ។ បច្ចេកទេសផលិតពូជដោយសិប្បនិម្មិត ត្រូវការត្រី ឈ្មោលតិចតួច១:(ត្រីឈ្មោល១និង ត្រីមេ ៣ក្បាល)ខុសពីបច្ចេកទេសផលិតដោយពាក់ កណ្តាលសិប្បនិមិ្មត គឺ១:១ ។
. ប្រភេទអ័រមូនសំរាប់បង្កាត់ត្រី
      
យើងបានសិក្សាស្រាវជ្រាវនូវប្រភេទអ័រមូនជាច្រើនសំរាប់បង្កាត់កូនត្រីកាបសមាន ដូចជាអូវ៉ាថាយ (Ovatide) អូវ៉ាព្រីម (Ovaprim) ហាសសេហ្សេ (HCG) និងស៊ុបព្រីហ្វិក (Suprefact)។ លទ្ធផលបានបញ្ជាក់ថា មានប្រភេទអ័រមូនស៊ុបព្រីហ្វិកតែមួយមុខគត់ដែល មានប្រសិទ្ធភាពខ្ពស់ទំាងតំលៃនិងភាគរយនៃត្រីទំលាក់ពង។ អ័រមូននេះ ត្រូវលាយជាមួយ នឹងថ្នាំគ្រាប់ម្យ៉ាងទៀតគឺដុំប៉េដុន (Domperidon) ដែលខ្នាតវាគឺ១គ្រាប់មានទំងន់១០មក្រ។
      
.១ របៀបលាយអ័រមូនស៊ុបព្រឹហ្វិក
      
ទឹកអ័រមូនស៊ុបព្រឹហ្វិកសុទ្ធចំនួន១សេស មានកំលាំងថ្នាំចំនួន១០០ម៉ឺក្រូក្រាម (?g) ត្រូវ លាយជាមួយនឹងទឹកសុទ្ធចំនួន៩សេស។ ល្បាយអ័រមូនខាងលើចំនួន១០សេសេ។ ល្បាយ អ័រមូនខាងលើចំនួន១០សេសេត្រូវលាយជាមួយថ្នាំគ្រាប់ដុំប៉េរីដុនចំនួន២៥គ្រាប់។ ដូចនេះ ល្បាយអ័រមូនខាងលើ ចំនួន ១សេសេ មានកំលាំងថ្នាំចំនួន១០០ម៉ីក្រូក្រាម។
តារាងទី២
កំរិតអ័រមូនសំរាប់ចាក់អោយត្រី
ប្រភេទអ័រមូន
បរិមាណអ័រមូន
ចាក់លើកទី១
(?g/
គក្រមេ)
ចាក់លើទី២
រយៈពេលច្បូត
ពងត្រី(ម៉ោង)
?
?
បរិមាណអ័រមូន
(?g/
គក្រមេ)
ពេលវាលា
(
ម៉ម៉ោង)
?
ស៊ុបព្រឹហ្វិក
២០
ក្រោយចាក់
លើកទី១
- ក្រោយចាក់
លើកទី២

បញ្ចាក់ៈ ត្រីឈ្មោលត្រូវចាក់ថ្នាំនៅពេលជាមយយចាក់ត្រីមេ ដោយបរិមាណថ្នាំចំនួន ពាក់កណ្តាលនៃត្រីមេ។
      
.២ របៀបចាក់អ័រមូនត្រី
      
ការថែរក្សានិងទុកដាក់ត្រីមេពូជនៅពេលបង្កាត់ ត្រូវរៀបចំអោយបានត្រឹមត្រូវតាម បច្ចេកទេសដូចជាត្រូវផ្លាស់ប្តូរទឹកនៅក្នុងធុង ឬអាងត្រី និងធ្វើការផ្គត់ផ្គង់អុកស៊ីសែនឲ្យ បានគ្រាប់គ្រាន់ ជៀសវាងត្រីអន់គុណភាព (Stress)។ ដោយឡែក នៅពេលចាប់ត្រី ចាក់អ័រមូនម្តងៗត្រូវធ្វើឲ្យរហ័ស ដោយមានប្រើក្រណាត់ ឬកន្សែងសើម ជៀសវាងអស់ រំអិលត្រី។
      
ឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធ ដូចជាជញ្ជីងថ្លឹងត្រី និងអ័រមូន ត្រូវរៀបចំជាមុន។ ជៀសវាងមានការថ្លឹងត្រីច្រើនដងមេត្រីត្រូវសរសេរលេខចំណាំដោយមានចំណុះ ១សេសេ វាអាចបន្ថយកំរិតល្អៀងបានល្អជាងគេ តែថ្នាំត្រូវកិនឲ្យមត់ល្អ។ កន្លែងដែលត្រូវចាក់គឺនៅ គល់ព្រុយទ្រូងដោយបញ្ចូលម្ជុលយ៉ាងជ្រៅជំរៅពី៣-៥ មម ។ ក្រោយពីចាក់អ័រមូនរួច ត្រីមេ ឈ្មោល ត្រូវដាក់ដោយឡែកពីគ្នា ងាយស្រួលជ្រើសរើសនៅពេលផ្សំកំណើតពង្រី។
.វិធីសាស្ត្របង្កាត់ត្រី
      
រយៈពេលពី៦-៨ ម៉ោងក្រោយចាក់អ័រមូនលើកទី២ ជាពេលវាលាដែលត្រូវច្បូតពងត្រី។ យើងត្រូវពិនិត្យមើលនៅក្នុងធុងឬក្នុងអាងដែលស្តុកត្រីមេ នៅពេលឃើញមានពងត្រីមួយៗ នោះមានន័យថា ត្រីមេឈានដល់តំណាក់កាលបញ្ចេញពងហើយ។ ជាពិសេសនៅពេល ដែលយើងចាប់ត្រីមេហើយផ្ងារពោះវាឡើង វាហាក់ដូចមានរំញោចដោយប្រឹងខ្លួនវាឡើង ញ័រហើយពេលបានពងត្រីបានបាញ់ពងចេញមកខាងក្រៅដោយយើងគ្រាន់តែសង្កត់នៅ លើពោះវាដោយថើរៗប៉ុណ្ណោះ។
      
.១ វិធីសាស្ត្រផ្សំកំណើតពងត្រី
      
នៅពេលដល់តំណាក់កាលច្បូតពងត្រី យើងត្រូវត្រៀមនូវឧបរណ៍សំភារៈមួយចំនួន ដូចជាកាធុនជ័រ ឬដែក ដែលមានទំហំធំល្មមចំណុះទឹកពី ៣-៤លីត្រ ស្លាបមាន់សំរាប់កូន ពងត្រី កន្លែងសើមសំរាប់ទ្រាប់ចាប់ត្រី និងទឹកស្អាត ។ យើងច្បូតពងត្រីមេត្តងពី២-៣ត្រី ដាក់ចូលទៅក្នុងកាធុនស្ងួត រួចទើបច្បួតស្ពែមត្រីឈ្មោលចូលទៅក្នុងកាធុនពងត្រីដោយយក ស្លាបមាន់កូរលាយពងត្រី និងស្ពែមឲ្យបានសព្វល្អ ។ បន្ទាប់មកត្រូវចាក់ទឹកស្អាតចូលឲ្យ លិចពងត្រី ភ្លាមនោះត្រូវកូរពងត្រីរយៈពេលពី ១០-១៥ វិនាទី ទើបចាក់ទឹកនោះចេញហើយ ចាក់ទឹកថ្មីចូលម្តងទៀត ។ នៅតំណាក់កាលនេះយើងអាចយកពងត្រីទៅដាក់កន្លែងភ្ញាស់ ដែលយើងបានរៀបចំជាមុនស្រេចទៅតាមដង់ស៊ីតេត្រឹមត្រូវនៃឧបករណ៍ភ្ញាស់ពងត្រី នីមួយៗ។ យើងធ្វើរបៀបនេះរហូតទាល់តែអស់ត្រីមេ។​​ ករណីត្រីមេណាដែលមិនទាន់ជំរុះ ពងត្រូវទុកវាបន្តទៀតដោយឆែកវានៅលើកទី២ រយៈពេលកន្លះម៉ោងក្រោយ។
      
.២ ឧបករណ៍ភ្ញាស់ត្រី
      
ឧបករណ៍ភ្ញាស់ពងត្រីមានច្រើនយ៉ាង ដូចជាអាងមូលប្រព័ន្ធអាងគំរូប្រទេសចិនដែល មានទឹកចូលពីបាតអាង។ អាងនេះមានប្រសិទ្ធភាពខ្ពស់តែប្រើទឹកអស់ច្រើន។ វាអាចស្តុក ពងត្រីពី៣០ ម៉ឺន ទៅ ៥០ ម៉ឺន ពង ត្រី ក្នុង ១ម៣ ទឹក។ម្យ៉ាងវិញទៀត យើងអាចប្រើថង់ ក្រណាត់ដែលមានរាងជាសាជី មានចំណុះពី ១០-១៥ លីត្រទឹក ។ នៅបាតសាជីយើងអាច ភា្ជប់វាដោយបំពង់ទឹកឬបំបងខ្យល់ដើម្បីធ្វើឲ្យពងត្រីអណ្តែតឡើងលើ។ ដង់ស៊ីតេពងត្រី អាចស្តុកបានពី១៥០០-២០០០ពងក្នុង ១លីត្រទឹក។ នៅក្នុងរយៈពេលពី១-២ម៉ោង យើង ត្រូវដុសលាងសំអាតក្រណាត់ ម្តងដើម្បីឲ្យទឹកអាចចេញចូលបានល្អ។ ឧបករណ៍នេះមាន ប្រសិទ្ធភាពភ្ញាស់ពងត្រីបានល្អហើយប្រទឹកកតិចដែលសមស្របទៅនឹងការផលិតកូនត្រី ទ្រង់ទា្រយតូចនៅមូលដ្ឋាន។​ យើងក៏អាចប្រើនូវឧបករណ៍សាមញ្ញក្នុងការភ្ញាស់ពងត្រីគឺ គ្រាន់តែប្រើហាប៉ាក្រណាត់ដែលមានរាងបួនជ្រុង ចងពន្លិចក្នុងអាងជំរៅ ពី០..៣ម តែ បាតហាប៉ាត្រូវចងឲ្យបាតតឹងល្អ ជៀសវាងពងត្រីរមាលទៅកន្លែងទំនាប។ យើងត្រូវបន្ថែម ខ្យល់ ឬសាចទឹកពីលើ ដើម្បីឲ្យបរិមាណអុកស៊ីសែនរលាយក្នុងទឹកបានគ្រាប់គ្រាន់។ ឧបករណ៍នេះអាចស្តុកពងត្រីបានពី ១០០០-១៥០០ពងក្នុង១លីត្យទឹក ។ ដើម្បីថែរក្សា គុណភាពទឹកបានល្អ ត្រូវឧស្សាហ៍ប្តូទឹកក្នុងហាប៉ានិងលាងហាប៉ាដើម្បីទឹកមានសទ្ធភាព ប្តូរបានល្អ។
      
.៣ កម្លាំងបន្តពូជ
តារាទី៣
កម្លាំងបន្តពូជត្រីកាបស
កម្លាំងបន្តពូជ
ចំនួនគ្រាប់ពងក្នុង
១ក្រាម
ទំងន់ពងត្រីធៀបនឹងទម្ងន់
ខ្លួន (%)
ទំហំគ្រាប់ពង
(
មម)
ចំនួនគ្រាប់ពងក្នុង
១គក្រ មេ
៧០០
.៨២-.៤២
.-.
៨ម៉ឺន-១០ម៉ឺន

តារាងទី៤
អត្រាផ្សំកំណើត អត្រាញាស់ និងទំហំកូនត្រី
អត្រាផ្សំកំណើត
(%)
អត្រាញាស់នឹង
ទម្ងន់ខ្លួន(%)
ទំហំគ្រាប់ពង
(
មម)
ទំហំគ្រាប់ពង
(
មម)
ចំនួនគ្រាប់ពងក្នុង
១គក្រ មេ
៨០.-៨៥.
៧៨.-៩២.
៣០០
៣០០ .៩៥
២០.២៥

      
កូនត្រីស្តុកនៅក្នុងអាង ក្រោយពេលលូតលាស់ រហូតដល់មុនពេលអស់អាហារបំរុង រយៈពេលប្រមាណពី២០-២៥ម៉ោងប៉ុណ្ណោះ ត្រូវផ្ទេរកូនត្រីទាំងអស់ទៅស្តុកនៅស្រះថែបំប៉ន កូនត្រីវិញដែលបានរៀបចំជាសេ្រច។ ករណីទុកកូនត្រីនៅក្នុងអាងកាន់តែយូរកូនត្រីនឹងងាប់ កាន់តែច្រើនឡើង ។
. ការរៀបចំស្រះសំរាប់ផ្សំាកូនត្រី
      
.១ ការរៀបចំស្រះ
      
ស្រះសំរាប់ផ្សាំកូនត្រីមិនគួរមានទំហំធំពេកទេ ជាមធ្យោមមានទំហំពី៣០០-៦០០ ម២ ជំរៅពី១.២០-.៥០ ម។ ស្រះផ្សាំកូនត្រីត្រូវសំអាតបាតស្រះអោយស្អាត និងបាចកំបោរ ចំនួនពី៥-៧គក្រ ក្នុង១០០ម២ ដោយហាលថ្ងៃពី ២-៣ថ្ងៃ។ មុនបញ្ចូលទឹកត្រូវដាក់ជីលាមក សត្វចំនួនពី៨០-១០០គក្រ ក្នុង១០០ម២ (លាមក គោរឺក្របី) បើលាមកមាន់ត្រូវបន្ថយចំនួន នៅត្រឹម ១ភាគ ៣ ។
      
.២ ការថែរក្សាកូនត្រីក្នុងអាង
      
កូនត្រីក្រោយពេលញាស់ត្រូវថែរក្សាបន្តនៅក្នុងអាងរយៈពេលពី២០-២៥ម៉ោងអាស្រ័យ ទៅតាមប្រភេទត្រី។ មុនអស់អាហារបំរុង នៅពេលដែលកូនត្រីបើកមាត់យើងត្រូវរៀបចំផ្ទេរ កូនត្រីទៅដាក់ផ្សំានៅក្នុងស្រះ។ ការផ្ទេរកូនត្រីដើម្បីស្តុកនៅក្នុងស្រះគួរធ្វើនៅពេលអាកាស ធាតុត្រជាក់ពេលព្រឹកម៉ោង៨-៩ រឺពេលល្ងាចម៉ោង៥-៦។
      
ដើម្បីដឹងនូវបរិមាណដង់ស៊ីតេស្តុក កូនត្រីត្រូវវាល់អោយដឹងចំនួនសំរាប់ធ្វើការគណនា តៅតាមទំហំស្រះ។ កូនត្រីកាបស ១មល មានចំនួន ៣០០ កូន។ យើងអាចប្រើកែវដែល មានចំណុះប្រមាណ ៣០-៥០ មល សំរាប់វាល់កូនត្រី។ ការងារខាងលើត្រូវធ្វើឲ្យបានលឿន ជៀសវាងមានការប៉ះពាល់ដល់សុខភាសពកូនត្រី។ ការថែរក្សាកូនត្រីនៅក្នុងអាង មិនបាច់ឲ្យ ចំណីទេមុនកូនត្រីអស់ងាហារបំរុង និង ត្រៀមផ្ទេរទៅស្តុកនៅក្នុងស្រះថែបំប៉ន។ ចំពោះ ដង់ស៊ីតេស្តុកកូនត្រីចំនួន ពី ៣០០-៥០០ កូន ក្នុង១ម២ ករណីដង់ស៊ីតេលើសនេះក៏អាច ស្តុកបានដែរតែក្រោយរយៈពេល២អាទិត្យ ត្រូវធ្វើការរំលែកកូនត្រីនោះអោយទូលាយ ទើប វាឆាប់ធំ។
      
.៣ ការស្តុកកូនត្រី
      
ថង់កូនត្រីដែលមានទំហំ ០.៥ ម X .៨ ម អាចដាក់កូនត្រី ត្រូវបញ្ចូលខ្យល់ អុកស៊ីសែន និងចងមាត់ថង់ឲ្យបានល្អសំរាប់ការដឹកជញ្ជូនរយៈពេលវែង តែបើដឹកជញ្ជូនក្នុង ងាយជិត យើងអាចជញ្ជូនកូណត្រីដោយការធុន រឺធុងក៏បាន ។ ការលែងកូនត្រីចូលទៅក្នុង ស្រះត្រូវលៃពេលឲ្តយបានច្បាស់លាស់គឺរយៈពេលក្រោយបញ្ចូលទឹកស្រះ អោយបានពី ៤-៥ ថ្ងៃ។ ករណីឆាប់លែងកូនត្រីពេក កំណើននៃបរិមាណប្លងតុងនៅក្នុងស្រះមានតិចតួច បណ្តាលអោយកូនត្រីខ្វះចំណី តែបើបញ្ចូលទឹកទុកយូរពេក បណ្តាលអោយប្លង់តុងដែល ទើបញាស់ មានទំហំ កាន់តែធំបណ្តាលឲ្យកូនត្រីស៊ីមិនចូល។ ឲ្យការកើតកូនសត្វផ្សេងៗ ដែរស៊ីកូនត្រីករណីខាងលើអត្រារស់របស់កូនត្រីទាប ឬ ចំស្រះ និងបញ្ចូលទឹកមុនរង់ចំា កូនត្រី បំផុត ទើបទទួលបានអត្រា រស់ច្រើន។
      
.ការផ្តល់ចំនីកូនត្រី
      
ចំណីសំារប់កូនត្រីដែលល្អបំផុត គឺពពួកកូនស្វប្លង់តុង (Rotifer, Moina and Copepod ) និងរុក្ខជាតិប្លង់តុង ពួកនេះកើនឡើងច្រើនដោយសារកាដាក់ជីចូលតៅក្នុងស្រះ។ មុនស្តុក កូនត្រី ត្រូវពិនិត្យមើលនៅក្នុងទឹកស្រះផ្សាំ មានពពួកសត្វខាងលើច្រើនរឺតិច បើមានចំណី ប្លង់តុងគ្រាប់គ្រាន់ក្រោយពេលស្តុកមិនបាច់ឲ្យចំណីបន្ថែមពីក្រៅទៀតក៏បានក្នុងរយៈពេល អាទីត្យទី១ ។ តែបើយើងពិនិត្យឃើញថា ពពួកប្លងតុងមានតិចតួច អាចបន្ថែមចំណីអោយ កូនត្រីទៀត ដូចជាម្សៅសន្តែកសៀង ម្សៅត្រីនិងប្រភេទវិតាម៉ីន (បង្ហាញនូវបរិមាណក្នុង តារាងតី ៥)
តារាងទី៥
ការផ្តល់ចំណីកូនត្រី
អាយុកូនត្រី
ប្រភេទ
បរិមាណ
(
គក្រ/១០ម៉ឺនកូន/ថ្ងៃ)
រយះពេលអោយចំណី
(
ដង/ថ្ងៃ)
អាទិត្យទី១
ម្សៅសណ្តែកសៀង
.២៥០
- ចំណីម្សៅលាយ
ទឹកបាចពេញផ្ទៃស្រះ។
?
ម្សៅត្រី
.២៤៥
?
?
វីតាម៉ីនព្រីម៉ិច
.០០៥
?
អាទិត្យទី២
ម្សៅសណ្តែកសៀង
.៤៩០
២ដង ចំណីម្សៅលាយទឹក
បាចពេញផ្ទៃស្រះ។

ម្សៅត្រី

?
វីតាម៉ីនព្រីម៉ិច
.០១០
?
អាទិត្យទី៣-
ម្សៅសណ្តែកសៀង
.៣៥០
ពូតដុំៗដាក់ក្នុងកញ្ច្រែងព្យូរក្នុង
ទឹកស្រះ ជំរៅពី០.-. ម។
ស្រះដាក់ពី២- កន្លែង
?
ម្សៅត្រី
.៣៥០
?
កន្ទក់
.៣៨៥
?
វីតាម៉ីនព្រីម៉ិច
.០១៥
?

      
ក្រោយស្តុកកូនត្រីរយៈពេល១០ថ្ងៃត្រូវថែមជីទៀតចំនួនពី២០-៣០គក្រ ក្នុង ១០០ម២។ ការថែមជីនេះ អាស្រ័យតាមសភាពការណ៍ជាក់ស្តែងក្នុងការពិនិត្យមើលពណ៌ទឹក។ ករណី ទឹកស្រះមានពណ៌បៃតងចាស់ហើយនៅពេលព្រឹក យើងពិនិត្យឃើញមានកូនត្រីហើបឡើង លើផ្ទៃទឹកច្រើន យើងត្រូវផ្អាកការដាក់ជីនិងបន្ថយនូវបរិមាណចំណី។ បើអាចធ្វើបានត្រូវប្តូរ ទឹកពី ៣០-៥០% នៃមាឌទឹកស្រះសរុប។
. ការប្រមូលផល
      
កូនត្រីដែលមានអាយុពី ៣-៤សប្តាហ៍ ក្នុង ១អាទិត្យម្តង យើងគួរកៀរកូនត្រីមើល ដើម្បីបង្ហាត់អោយវាស៊ាំ និងពិនិត្យមើលចាប់សត្វផ្សេងៗចេញដូចជាក្តាមត្រីកាចកង្កែប ពស់ និងអន្ទង់។ល។ ព្រោះសត្វទាំងនោះស៊ីកូនត្រី។
      
នៅពេលប្រមូលផល និងមុនវេចខ្ចប់ ត្រូវចាប់កូនត្រីដាក់ក្នុងធុង រឺអាង ដែលមានប្រព័ន្ធ តឹក និងអុកស៊ីសែនបានគ្រប់គ្រាន់ រយៈពេលយ៉ាងតិចពី ២-៣ ម៉ោង ដើម្បីអោយកូនត្រី បញ្ចេញលាមកអស់ បើមិនធ្វើដូចនេះទេ នៅពេលដឹកជញ្ជូនកូនត្រីនឹងងាប់ច្រើន។ ថង់ សំរាប់វេចខ្ចប់កូនត្រី ដែលមានទំហំ ០.៥ម X .៨ ម អាចដាក់កូនត្រីដែលមានទំហំ ពី៥-៧ សម បានពី ៥០០-៦០០ កូន។ ថង់កូនត្រីដែលបានបញ្ចូលខ្យល់អុកស៊ីសែនបាន ណែនល្អ អាចដឹកជញ្ជូនបានក្នុងរយៈពេលពី៨-១០ម៉ោង ។
យោងតាមៈ
??ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
??នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
??កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម
??Loan ២០២២-CAM[SF] ២០០៧
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment