បច្ចេកទេសចិញ្ចឹមកង្កែប
I.សេចក្តីផ្តើម ១.
កង្កែបជាសត្វមានប្រយោជន៍និងជាសត្វមានប្រូតេអ៊ីនខ្ពស់ ហើយមានរសជាតិ
ឆ្ងាញ់ដែលសំរាប់ទ្រទ្រង់សារ ពាង្គកាយមនុស្ស។
២.កង្កែបជាសត្វដែលបំផ្លាញសត្វល្អិត ស៊ីសត្វល្អិតដែលបានបំផ្លាញ ដំណាំកសិកម្ម មួយចំនួន។ ៣. កង្កែបជាសត្វដែលងាយស្រួលក្នុងការចិញ្ចឹម និងធ្វើឱ្យកសិករអាចជៀសផុតពី ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងបង្កើនប្រាក់ចំនូលសំរាប់ ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ II.ការរំពឹងទុក ដោយសារការបាត់បងជំរកធម្មជាតិដូចជា បឹង ស្ទឹង ព្រែក អូរ ដៃទន្លេ....ការបំផ្លា ញពីការធ្វើនេសាទខុសច្បាប់ និងកំណើនរបស់ប្រជាពលរដ្ឋកើនឡើង បានធ្វើឱ្យខ្វះ ស្បៀងក្នុងការបរិភោគប្រចាំថ្ងៃ ជាហេតុធ្វើឱ្យកសិករចាំបាច់ធ្វើ ការចិញ្ចឹមកង្កែប សំរាប់យកសាច់មកបរិភោគ និងផ្គត់ផ្គង់ដល់កំណើនប្រជាជនដែលកំពុង កើនឡើង ជារៀងរាល់ឆ្នាំ។ III.ហេតុអ្វីយើងត្រូវធ្វើការចិញ្ចឹមកង្កែប ១. បង្កើនប្រាក់ចំណូល ២. បង្កើតការងារ ៣. ជាម្ហូបប្រចាំថ្ងៃដែលមានប្រូតេអ៊ីន និងរសជាតិឆ្ងាញ់ ៤. បង្កើនប្រភពស្បៀងអាហារ ៥. កាត់បន្ថយការជួញដូរស្រ្តី និងចំណាកស្រុក។
២.កង្កែបជាសត្វដែលបំផ្លាញសត្វល្អិត ស៊ីសត្វល្អិតដែលបានបំផ្លាញ ដំណាំកសិកម្ម មួយចំនួន។ ៣. កង្កែបជាសត្វដែលងាយស្រួលក្នុងការចិញ្ចឹម និងធ្វើឱ្យកសិករអាចជៀសផុតពី ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងបង្កើនប្រាក់ចំនូលសំរាប់ ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ II.ការរំពឹងទុក ដោយសារការបាត់បងជំរកធម្មជាតិដូចជា បឹង ស្ទឹង ព្រែក អូរ ដៃទន្លេ....ការបំផ្លា ញពីការធ្វើនេសាទខុសច្បាប់ និងកំណើនរបស់ប្រជាពលរដ្ឋកើនឡើង បានធ្វើឱ្យខ្វះ ស្បៀងក្នុងការបរិភោគប្រចាំថ្ងៃ ជាហេតុធ្វើឱ្យកសិករចាំបាច់ធ្វើ ការចិញ្ចឹមកង្កែប សំរាប់យកសាច់មកបរិភោគ និងផ្គត់ផ្គង់ដល់កំណើនប្រជាជនដែលកំពុង កើនឡើង ជារៀងរាល់ឆ្នាំ។ III.ហេតុអ្វីយើងត្រូវធ្វើការចិញ្ចឹមកង្កែប ១. បង្កើនប្រាក់ចំណូល ២. បង្កើតការងារ ៣. ជាម្ហូបប្រចាំថ្ងៃដែលមានប្រូតេអ៊ីន និងរសជាតិឆ្ងាញ់ ៤. បង្កើនប្រភពស្បៀងអាហារ ៥. កាត់បន្ថយការជួញដូរស្រ្តី និងចំណាកស្រុក។
IV.លក្ខណៈជីវសាស្ត្ររបស់កង្កែប
១. កង្កែប ជាសត្វដែលរស់នៅពាក់កណ្តាលទឹកពាក់កណ្តាលគោក
ហើយស៊ីសត្វ ល្អិតជា អាហារ ដូចជាៈ ស្រមោច កណ្តៀរ ចង្រិត មេភ្លៀង កណ្តូប ជន្លេន
កូនត្រីតូចៗ កំពឹស មមៀច ត្នោត ។ល។ និងមានសត្វល្អិតដែលបំផ្លាញ
ដំណាំកសិកម្មមួយចំនួនទៀត។
២.
កង្កែបចាប់ផ្តើមបន្តពូជ
នៅដើមឆ្ងាំ
ហើយពេលភ្លៀងចាប់ផ្តើមធ្លាក់ និងក្រាំងនៅ រដូវត្រជាក់ចាប់ពីខែទឹកស្រក ខែវិចិ្ចកា
ដល់ខែមិនា កង្កែបចាញ់អាកាសធាតុត្រជាក់ ។
៣.
វដ្តជីវិតរបស់កង្កែប
កង្កែបញី
និងឈ្មោលចាប់ផ្តើមបង្កាត់នៅពេលមានភ្លៀងធ្លាក់មួយមេធំ នៃដើម
ឆ្នាំហើយពងនៅយប់ថ្ងៃភ្លៀង នោះរយៈពេល ១២ម៉ោងនៅថ្ងៃបន្ទាប់ទើបញាស់ជាកូន ក្អុក
ស៊ីចំណីប្លង់តុង ចៃទឹក ស្លែជាអាហារ ដកដង្ហើមតាមស្រកី អាយុ ១៨ថ្ងៃកូនក្អុក
ដុះជើងក្រោយ អាយុ២៥ថ្ងៃកូនក្អុកដុះជើងមុខរួចចាប់ផ្តើមចេះឡើងគោក និងដាច់
កន្ទុយទើបកា្លយ ជាកូនកង្កែប ពេញលក្ខណៈរួចដកដង្ហើមតាមសួតវិញ។
- កង្កែបចូលចិត្តរស់នៅលើគោកជាងក្នុងទឹក ដែលមានជំរៅ ០.២មែត្រ និងចូលចិត្តចាប់ ចំណីដែលមាន ទឹក ពាក់កណ្តាលខ្លួនរបស់វា។
- កង្កែបចូលចិត្តរស់នៅអាស្រ័យលើគេ ដោយយករូងកា្តមធ្វើជាជម្រក និងក្រាំងនៅពេល មានអាកាសធាតុ ត្រជាក់។
V.ប្រភេទពូជកង្កែប ១. កង្កែបមានទំហំតូចយើងច្រើននិយាយហៅថា
កង្កែបអាចម៍គោ ឬតំបន់ខ្លះ ទៀតហៅថាកូនត្រឡនតនដែលជាប្រភេទកង្កែបមានទំហំប៉ុនេមេដៃ
មេជើង មានចំនួន ពី៨០-១០០០ក្បាលក្នុងមួយគីឡូក្រាម។
២.
កង្កែបមានទំហំមធ្យមនិងទំហំធំយើងនិយមហៅថាកង្កែបអូបហើយបែងចែកជា
ពីរប្រភេទគឺៈ
ក. កង្កែបអូបមធ្យមៈ
មានទំហំធំបំផុតប៉ុនកដៃច្រើនជាប្រភេទកង្កែបនៅតំបន់មួយចំនួនដូចជា ខេត្ត
ព្រៃវែង កំពង់ស្ពឺ តាកែវ...។ល។ ហើយទំងន់របស់វាគឺ ២០-៣០ក្បាលក្នុង
មួយគីឡូក្រាមទៅតាមអាយុរបស់វា។
ខ.
កង្កែបអូបធំៈ
ជាប្រភេទនៅតាមតំបន់ព្រៃភ្នំ តំបន់បឹង ព្រៃលិចទឹក និងនៅខេត្តជាប់មាត់ទន្លេ
ហើយកង្កែបប្រភេទធំមានទំងន់ចាប់ពី ៣ខាំ ដល់ មួយគីឡូកា្រម ទៅតាមអាយុ របស់ វា។ ៣. កង្កែបចិញ្ចឹមៈ ជាប្រភេទនាំចូលពីបរទេសមកបង្កាត់ចូលគ្នារវាងកង្កែបក្នុងស្រុក
និងកង្កែប បរទេស ដែលយើងបានកង្កែបមួយប្រភេទមានការលូតលាស់រហ័ស មានទំហំធំធន់ នឹងជំងឺ
មិនផ្អើល សាំង។ កង្កែបប្រភេទ ចិញ្ចឹមនេះមានការលូតលាស់រហ័សពេល
យើងយកមកចិញ្ចឹមគឺក្នុងរយៈពេល ៤-៦ខែយើងបានកង្កែបមានទំងន់ ៣-៥ ខាំក្នុង មួយក្បាល។
កង្កែបប្រភេទនេះយើងអាចមកមកចិញ្ចឹមដោយដាក់ក្នុងអាងស៊ីម៉ង់ត៍ ក្នុងត្រលោក
និងចិញ្ចឹមក្នុង អាងក្រាលប្លាស្ទិច ហាប៉ាក៏បាន។
VI.ការធ្វើអាង
១.
អាងស៊ីម៉ងត៍ៈ
រៀបអាងកំពស់១.២ម៉ែត្រ ទទឹង២ ម៉ែត្រ បណ្តោយ ៤ម៉ែត្រ
បាតអាងមានជំរាល ងាយស្រួលបង្ហូរទឹកចេញ ។ សង់ឥដ្ឋចេញពីគែមជញ្ជាំង ៣តឹក កំពស់ ២តឹក
ពីបាត អាងរួចបូកឱ្យរលោងងាយស្រួលក្នុងការឱ្យកង្កែបហាលស្បែកធ្វើរួចត្រាំទឹក ទុកចោល
រយៈពេលមួយខែ បាចកំបោរហាលរយៈពេលមួយអាទិត្យរួចលាងចេញឱ្យស្អាត ដាក់ ទឹកត្រឹម
កកង្កែបហើយផ្លាស់ប្តូរទឹករាល់មួយថ្ងៃទៅពីរថ្ងៃម្តង។
២.
អាងសាមញ្ញៈ អាងសាមញ្ញយើងអាចសង់តាមរបៀបអាងស៊ីម៉ងត៍ដែរ
តែយើងអាចជ្រើស រើសយកកា្តកុំផ្លាកេជ័រមកធ្វើជា ជញ្ជាំង និងបាំងស្បៃមុងពីលើ
កា្រលប្លាស្ទីកនៅបាត អាងជំរៅទឹក ០.២ម៉ែត្រ ធ្វើទុយោសំរាប់បង្ហូរទឹកចេញការធ្វើ
បែបនេះចំណាយសោ ហុយតិចជាងអាងស៊ីម៉ងត៍។ បញ្ជាក់ៈ ប្រើកា្តទទឹង ០.៨ម និងបណ្តោយ ២.៤ម យើង អាចធ្វើ ២.៤ x ២.៤ ម ដែលអាចដាក់កង្កែបបាន
១៥០-២០០ក្បាល។
៣.
ហាប៉ាស្បៃមុងៈ
យើងដេរស្បៃមុងទៅតាមបណ្តោយចង់បាន
ឬទៅតាមបណ្តោយស្រះ ទទឹង ៣ម៉ែត្រ កំពស់ ១ម៉ែត្រ រួចទំ លាក់ចូលទឹកជំរៅ ពី០.២-០.២៥ម៉ែត្រ រួចកល់ស្នោរនៅ
បាតស្រះដើម្បីឱ្យអណ្តែតចំកណ្តាល រួចហើយដាក់កូនកង្កែប អាយុ១៥ថ្ងៃ។ដែលមាន
ទំហំប៉ុនមេជើងអាចចិញ្ចឹមបាន ចិញ្ចឹមក្នុងហាប៉ាមិនប្តូរទឹកទេ។
VII.
ដង់ស៊ីតេ
- កូនកង្កែបទើមដាក់ចិញ្ចឹម ២៥០ក្បាល
- កូនកង្កែបអាយុ១ខែកន្លះ ១២០ក្បាល
- កង្កែបធំ ឬ មេ បា
VIII. ការជ្រើសរើសមេពូជៈ
- យើងគួរជ្រើសរើសកង្កែបណាដែលមានទំហំធំ ដៃជើងវែងៗ មិនពិការសាំងជាងគេ។
- យើងអាចជ្រើសរើសយកកង្កែបលើកទី១ អាយុ ១ខែ លើកទី២ អាយុ២ខែ និងលើកទី៣ អាយុ ៣ខែរើសយកកង្កែប ដែលមានទំហំធំជាងគេ
- អាយុ ៦ខែ ចាប់បំបែកញី ឈ្មោលចេញពីគ្នាទុកធ្វើមេ និងបាពូជ
- អាយុ ៨-១២ខែ យើងអាចយកមកបង្កាត់បាន។
IX. ការបង្កាត់ពូជ
ការបង្កាត់់ពូជមានបីប្រភេទគឺៈ
ការបង្កាត់តាមលក្ខណៈធម្មជាតិ សិប្បនិមិ្មត និង ការបង្កាត់តាមលក្ខណៈចាក់ អ័រម៉ូន។
១.
ការបង្កាត់តាមលក្ខណៈធម្មជាតិ
គឺជាការបង្កាត់ពូជទៅតាមរដូវកាលរបស់កង្កែបដូចជាកង្កាត់ធម្មជាតិដែរ។
នៅដើមឆ្នាំក្នុងចន្លោះខែមិនា ដល់ ខែ មេសា ឬខែ កក្កដា ។ យើងត្រូវលាងសំអាត អាង
ឬស្រះសំរាប់បង្កាត់ឱ្យស្អាតនៅក្នុងកំឡុងពេលចន្លោះពីខែ ៣ ដល់ខែ ៤ នៅ
ពេលមេឃបំរុងនឹងភ្លៀងមួយមេធំ យើងត្រូវព្រលែងមេពូជ និងបាពូជដែលយើង បំរុង រួចជាស្រេច
គឺមេបាដែលមានអាយុតិចបំផុត ៨-១២ខែចូលទៅក្នុងអាង រឺស្រះដើម្បីឱ្យ
កង្កែបទទួលបានទឹកភ្លៀងថ្មី។ បន្ទាប់ពីភ្លៀងរាំង(នៅភ្លៀងតិចៗ) យើង ចាប់ផ្តើមបង្ហូរ ទឹកភ្លៀងចេញឱ្យអស់ពីអាង
រឺស្រះបង្កាត់។ រួចបាញ់រឺបញ្ចូលទឹកអណ្តូងឬទឹកបឹងដែល ថ្លាល្អ(បាញ់បន្ថែមលើទឹកភ្លៀងរលឹម) នៅម៉ោង ៨-១២យប់
កង្កែបចាប់ផ្តើមយំរកញី ពាក់គ្នាបានពង។ លុះព្រឹកឡើង (ពេលព្រលឹមសា្រងៗ) យើងចាប់យកមេបា មកទុក វិញ
រក្សាទុកពងកង្កែបឱ្យត្រូវកំដៅថ្ងៃដែលមានកំ ដៅឧណ្ឌៗពី ៣៦-៣៨ 0Cរយៈពេល
១២ម៉ោងកូនកង្កែបញាស់ដោយស្វ័យប្រវត្ត។
ចំណាំ
ត្រូវធ្វើតំបូងតង់ត្រៀមទុកសំរាប់ការពារទឹកភ្លៀងធ្លាក់នៅរយៈពេលមួយអាទិត្យ
រឺបន្ទាប់ពីយើងចាប់មេបា ពងរួចទុក។ ប្រសិនបើនៅកំឡុងពេលពងកំពុងញាស់ រួចត្រូវ
ទឹកភ្លៀងនោះកូនកង្កែបត្រូវខូចទាំងស្រុង(ប្រសិនភ្លៀងធំ)បន្ទាប់ពីការការពារ
ដោយប្រក់តំបូលមួយអាទិត្យយើងត្រូវបើកតំបូលចេញ (សារទុក) ត្រូវប្តូរទឹក ៣-៥ ថ្ងៃម្តង ។
បើសិនមានភ្លៀងធា្លក់បន្ទាប់ពីមួយអាទិត្យមកលើអាងកង្កែបយើងត្រូវដូរទឹកនៅថ្ងៃទី២
បន្ទាប់ពីភ្លៀងរួចបាន ២ថ្ងៃ ។ ដូរពេលព្រលឹមមិនទាន់ឱ្យចំណីស៊ី បន្ទាប់ពីដូរបាន
រយៈពេលមួយម៉ោងទើបឱ្យស៊ីធម្មតាវិញ ។
២.
ការបង្កាត់សិប្បនិមិត្ម
យើងត្រូវលាងសំអាតអាងឱ្យរួចជាស្រេច
នៅពេលមេឃចាប់ផ្តើមត្រជាក់ ម៉ោង ៧-១០យប់ យើងចាប់ផ្តើម
បង្កាត់កង្កែបដោយប្រើទឹកភ្លៀងសិប្បនិមិត្ម បាញ់ មកលើផ្ទៃអាង រឺស្រះ
និងនៅលើកង្កែបឱ្យសប់ (រៀបប្រព័ន្ធបាញ់ ទឹកពីលើ) ។ រយៈ ពេល ១-២ម៉ោងយើងចាប់ផ្តើមចាក់ធុងបាសដែលមានសំលេងផ្គរលាន់
និងសំលេង កង្កែបយំ ការធ្វើរបៀបនេះដើម្បីធ្វើឱ្យកង្កែបច្រលំរដូវកាលរបស់វា។
ការពិនិត្យ មើល ពងធា្លក់និងការរក្សាពង និងកូនកង្កែប (ក្អុក) ធ្វើដូចគ្នាទៅនឹងលក្ខណៈធម្មជាតិដែរ។
បញ្ជាក់ៈ ការបង្កាត់តាម ២លក្ខណៈខាងលើពុំទទួលបានជោគជ័យ ១០០%ទេគឺជួន បានជួនអត់
អាស្រ័យទៅ លើកំរិតលូតលាស់អ័រម៉ូនរបស់កង្កែប។
៣
ការបង្កាត់តាមលក្ខណៈការចាក់អ័រម៉ូន
ការបង្កាត់តាមរបៀបការចាក់អ័រម៉ូនគឺយើងនឹងទទួលបានលទ្ធផលជាទីគាប់ប្រសើរ
យើងអាចបង្កាត់កង្កែប បានរាល់ថ្ងៃ(ប្តូរមេបារាល់ថ្ងៃ) ។
ឧទាហរណ៍ មេ ៥០០
និងបា ៥០០ក្បាល។ យើងត្រូវសំអាតអាង ហើយយើងត្រូវ ចាប់ផ្តើមលាយថ្នាំសំរាប់ ចាក់កង្កែប
ក្នុងកំឡុងពេលម៉ោង ២-៣ល្ងាច យើងចាប់ផ្តើមចាក់កង្កែបត្រង់សាច់
ដុំ ភ្លៅខាង ក្នុងរួចបង្ខាំងកង្កែបទុក (ក្នុងពាង) នៅម៉ោង ៥ល្ងាចយើងចាប់ផ្តើមបូមទឹក ដាក់ក្នុងអាង
រួចព្រលែងកង្កែបទាំងមេ និង បាចូលទៅក្នុងអាងរយៈពេល ៣-៤ម៉ោង (ម៉ោង ៨-៩យប់) កង្កែបចាប់ផ្តើមពាក់គ្នាបានពង ។
លុះព្រឹកព្រលឹមយើង ចាប់ផ្តើម ពិនិត្យមើល បើកង្កែបលែងពាក់គ្នាយើងត្រូវចាប់មកទុកវិញ
។
បញ្ជាក់ៈ ពិនិត្យមើលថាតើកង្កែបពាក់គ្នានោះត្រូវញី និងឈ្មោលដែររឺទេ (ជួនកាលពាក់ ឈ្មោល
និងឈ្មោលត្រូវបំ បែកវាចេញ ទុកឱ្យវាពាក់ម្តងទៀត) ។ ការថែររក្សាពងកង្កែប
គឺធ្វើដូចនឹងការថែររក្សាក្នុងលក្ខណៈធម្មជាតិដែរ។
- ការចាក់ថ្នាំគឺក្នុងកំរិត ០.៣០ cc សំរាប់កង្កែបញី១ក្បាល និង០.២០ cc សំរាប់កង្កែបឈ្មោល១ក្បាល។
- ការលាយថ្នាំ គឺ១ដបអ័រម៉ូនL R H +សេរ៉ូម៥ cc +ម៉ូទីល្យូម ៥គ្រាប់
- ១ដប L R H+សេរ៉ូមប្រៃរឺទឹកបិទ ៥cc +Motilium ៥គ្រាប់ គឺចាក់កង្កែបបាន ៥គីឡូរ=១០គូរ (ញី ១០ និង ឈ្មោល ១០ក្បាល) ។
តារាងចាក់ថ្នាំសំរាប់ ៥cc
1cc =ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc 2cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc
3cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc
4cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc
5cc=ញី១ក្បាល ០.៣០cc+0.៣០cc=0.៦០cc សល់ ០.៤០cc
សរុបញី ១០ក្បាល = ៣cc នៅសល់ ២cc សំរាប់ចាក់ឈ្មោល និងឈ្មោល ១០ក្បាល (០.២ccក្នុងឈ្មោល១ក្បាល) - ការថែររក្សាកូនកង្កែប (ក្អុក)
- កូនក្អុកញាស់បាន ៣ថ្ងៃ ត្រូវឱ្យចំណីពងទាស្ងោរឱ្យឆ្អិនល្អ យកពងទាក្រហមច្របាច់ដើម្បីផ្តល់ឱ្យកូនក្អុកស៊ី ៦ ពងក្នុង ១ថ្ងៃ រយៈពេល ៤ថ្ងៃ ។ បន្ទាប់មកឱ្យស៊ីចំណី 996 មាន ប្រូតេអ៊ីន ៤០% រហូតដល់កូនក្អុកក្លាយជា កង្កែបពេញ លក្ខណៈ ។ ចំពោះចំណីដែលមានលេខ (996) ជាចំណីរបស់ ប្រទេសថៃ ។
- ពេលចាប់យកចិញ្ចឹមដែលមានអាយុ ០-១ ខែទៀត ត្រូវផ្តល់ចំណីលេខ 9961 រឺ 9201មានប្រូតេអ៊ីន ៤០%
o
- នៅពេលមានអាយុ ២ខែ ផ្តល់ចំណី 9202 មានប្រូតេអ៊ីន ៣៥%
- នៅពេលមានអាយុ 3ខែ ផ្តល់ចំណី 9203 មានប្រូតេអ៊ីន ៣០%
- នៅពេលមានអាយុ 4ខែ ផ្តល់ចំណី 9204 មានប្រូតេអ៊ីន ២៦%
X.ជំងឺ
១.
ជំងឺហើមពោះ
ដោយសារទឹកស្អុយខ្លាំងពេក
រឺចំណីខូចគុណភាពបាចច្រើនពេក ធ្វើឱ្យកង្កែប ស៊ីមិនអស់ដែលជាហេតុនាំស្អុយ ទឹក ឬ
ក៏ស៊ីឆ្អែតញពេក រួចភ្លៀងធំក៏បណា្តល ឱ្យ កង្កែបហើមពោះដែរ។ ពិនិត្យមើលពេលព្រឹក
ថាតើកង្កែបហើមពោះ រឹផ្ងាពោះ។ ត្រួវ ប្តូរទឹកថ្មី និងបន្ធយចំណី កុំឱ្យស៊ីច្រើនពេក។
២.
ជំងឺរលាកពោះវៀន រោគសញ្ញា រាគ
លាមកពណ៌សប្រដាប់បន្តពូជលានចេញមក្រៅមាន ពណ៌ ក្រហម។
- ការព្យាបាល
ប្រើថ្នាំ Gianidan ថ្នាំមនុស្ស
១គា្រប់លាយជាមួយថ្នាំសត្វ Gantatilo-D
3cc
លាយជាមួយទឹក ២៥លីត្រ អោយរលាយ បន្ទាប់មកយកចំណី ០.៥គីឡូកា្រម ច្រប- ល់ឱ្យសព្វល្អ ដាក់អោយកង្កែបស៊ី
១០០០-២០០០ក្បាល រយៈពេល ៤-៥ថ្ងៃ រឺចាក់ថ្នាំ Gantatilo-D 0.05cc ត្រង់សាច់ដុំក្នុងកង្កែប១
ទំងន់ ៣ខាំ។
៣.
ជំងឺកន្ទុយក្រហម
(កូនក្អុក)
កើតលើកូនកង្កែប
ប្តូរទឹកថ្មីរាល់ ៣ថ្ងៃម្តង លាយថ្នាំ ទង់ដែងស៊ុលផាត (Cuso4) លាយបញ្ចូលទឹកចាក់ចូល
ក្នុងបរិមាណ ១.៥កា្រម សំរាប់ ១m3។
៤.
ជំងឺរលាកស្បែក
បណ្តាលមកពីកង្កែបផ្អើលបុកជញ្ជាំង
ឬខាំគ្នាដាច់ម្រាម ដំបៅស្បែកយក Ampisine 1 គ្រាប់លាយជាមួយ តេត្រា ២គ្រាប់
ច្របល់ចំណីអោយស៊ី ១០០០-២០០០ក្បាល រយៈពេល ៣-៥ថ្ងៃ ។
ឈប់ផ្តល់អោយស៊ីនៅរយៈពេល ៧ថ្ងៃ រួចបន្តពី ៣-៥ថ្ងៃទៀត ។
XI. ការផ្តល់ចំណី
កូនក្អុកទើបញាស់បាន ៣ថ្ងៃ
ត្រូវឱ្យចំណីជា ពងទាស្ងោរឱ្យឆ្អិនល្អ យកតែពង ក្រហមច្របាច់ឱ្យកូនក្អុកស៊ី៣-៥ពងក្នុងមួយថ្ងៃ រយៈពេល
៤ថ្ងៃបន្ទាប់មកកូន ក្អុក អាយុមួយអាទិត្យស៊ីចំណីលេខ ៩៩៦១ដែលមានប្រូតេអ៊ីន ៤០ភាគ រយ
ឬឱ្យម៉្សៅត្រី រហូតកូនក្អុកក្លាយជាកូនកង្កែបពេញលក្ខណៈ ។
|
ល.រ
|
អាយុកង្កែប
|
ឈ្មោះចំណី
|
ប្រូតេអ៊ីន
|
បរិមាណចំណី/ដង
|
ការផ្តល់ចំណី/ថ្ងៃ
|
|
១
|
៣ថ្ងៃ-៧ថ្ងៃ
|
ពងទាស្ងោរឆ្អិន
|
|
២គ្រាប់
|
៣ដង
|
|
២
|
៧ថ្ងៃ-៣០ថ្ងៃក្នុងទឹក
|
Dollar 9201
|
៤០ ភាគរយ
|
០.០៩kg
|
ដង
|
|
៣
|
ពីចាប់ចិញ្ចឹម-៣០ថ្ងៃ
|
Dollar 9201
|
៤០ ភាគរយ
|
០.២៧kg
|
ដង
|
|
៤
|
៣០ថ្ងៃ-៦០ថ្ងៃ
|
Dollar 9202
|
៣៥ ភាគរ
|
០.៦២៥kg
|
ដង
|
|
៥
|
៦០ថ្ងៃ-៩០ថ្ងៃ
|
Dollar 9203
|
៣០ ភាគរយ
|
១.២៥kg
|
ដង
|
|
៦
|
៩០ថ្ងៃ-១២០ថ្ងៃ(លក់)
|
Dollar 9204
|
២៦ ភាគរយ
|
១.៦៥kg
|
ដង
|
XII.ការផលិតចំណីខ្លួនឯងក្នុង
១០០ គីឡូក្រាម
- ម្ស៉ៅត្រី ៣៥kg
- សណ្តែកសៀងលីង រួចកិន ១៥kg
- សណ្តែកដីលីង រួចកិន ២៥kg
- ពោតម៉ត់ដូចកន្ទក់ ២៥kg
- កន្ទក់ម៉ត់លេខ ១បូកពីអង្ករ ១០kg
- អំបិល ០.៣kg និង ប្រេមិច ០.៥kg
ដែលមានសារធាតុចិញ្ចឹមស្មើនឹង ចំណីលេខ 9202 DolLaR (Vietnam)
២. ចំណីដែលមានប្រូតេអ៊ីន
៣០ភាគរយ
- ម៉្សៅត្រី ២០kg
- សណ្តែកសៀង ១០kg
- សណ្តែកដី ១០kg
- ពោតម៉ត់ដូចកន្ទក់ ២០kg
- កន្ទក់លេខ១៤០kg
- អំបិល ០.៣kg និង ប្រេមិច ០.៥kg
- ម៉្សៅត្រី ១៨kg
- សណ្តែកសៀង ១០ kg
- សណ្តែកដី ១០kg
- ពោតម៉ត់ដូចកន្ទក់ ២០kg
- កន្ទក់លេខ១ ៤២kg
- អំបិល ០.៣kg និង ប្រេមិច ០.៥kg
បញ្ជាក់ៈ
រាល់ចំណីត្រូវដាំឱ្យឆ្អិនល្អ រួចពូតជាដុំតូចៗ ប៉ុនមេជើង
ដើម្បីងាយស្រួលបោះឱ្យកង្កែបស៊ី (ដាក់នៅទីក ន្លែងខ្ពស់) ។
XIII.
ការចំណាយ
ចំណូលលើការចិញ្ចឹមកង្កែបសាច់
១.
ការចំណាយ
ក.
ទ្រុង
ឬអាង
ក្តាកុំផ្លាកេជ័រ ០៨សន្លឹក x ២៣៥០០ =
១៨៨
០០០ ស្បៃមុង ០១ដុំ x ២៧០០០ =
២៧
០០០ កៅស៊ូផ្លាស្ទីក ៤.៦ម x ១៣០០០ =
៥៩
៨០០ បង្គោលឈើ ០៨ដើម x ១០០០០ =
៨០
០០០ វីចាប់ក្តា ០,៥ប្រអប់ x ៨០០០ =
៤
០០០ ខ្សែលួស ២០០០ =
២
០០០ គ្រាប់កឹប ០២ប្រអប់ x ១០០០ =
២
០០០ សរុប=៣៦២ ៨០០រៀល ប្រើបានរយៈពេល
២ឆ្នាំដែលអាចចិញ្ចឹមកង្កែបបាន ៦ដងដូច្នេះត្រូវបង់រំលោះទ្រុង=៦០ ៥០០រៀល
ខ.
ពូជ
និងចំណីៈ
ពូជ ១០០០ក្បាល x ២០០ =
២០០
០០០ ចំណីលេខ៩២០១:០១បាវ x ៧២ ០០០ =
៧២
០០០ ចំណីលេខ៩២០២ ១.៥បាវ x ៦៨ ០០០ =
១០២
០០០ ចំណីលេខ៩២០៣ ០៣បាវ x ៦៤ ០០០ =
១៩២
០០០ ចំណីលេខ៩២០៤ ០៤បាវ x ៥៤០០០ =២១៦០០០ សរុប= ៧៨២ ០០០រៀល
គ.
ការចំណាយផ្សេងៗ ប្រេងបូមទឹក ៤០លីត្រ x ៤២០០ =
១៦៨
០០០ -ថ្នាំការពារ =
២០
០០០ សរុប = ១៨៨ ០០០រៀល សរុបចំណាយទាំងអស់គឺ =
១
០៧០ ៥០០រៀល
ឃ.
ចំណូលពីការលក់កង្កែប ១០០០ក្បាលងាប់ ៣០ភាគរយ(អត្រាខ្ពស់បំផុត) ៧០០x ០.២kg = ១៤០kg១៤០kg x
១០
០០០រៀល =
១
៤០០ ០០០រៀល
ង.
ប្រាក់ចំណេញៈ
១៤០០០០០រ - ១០៣០៥០០រ =
៣២៩
៥០០រៀល
ការជ្រើសរើសយកការចិញ្ចឹមកង្កែប
ព្រោះកង្កែបជាសត្វងាយស្រួលក្នុងការចិញ្ចឹម មានរសជាតិ ឆ្ងាញ់ពិសារ ទីផ្សារធំទូលាយ
មានហានិភ័យទាបជាងសត្វដទៃ ជា ពិសេសមានប្រយោជន៍ដល់ដំណាំកសិកម្ម ព្រោះ កង្កែបជាសត្វស៊ីសត្វល្អិតជាអាហារ
ដូចជា មេអំបៅ មមៀចត្នោតដង្កូវ កណ្តូប កណ្តៀរ ស្រឹង ខ្ងុង ដែលជាសត្វល្អិត
បង្កគ្រោះមហន្តរាយដល់ដំណាំកសិកម្ម ។
ឯកសារយោង ក្រុមអ្នកវិទ្យាសាស្រ្តដើម្បីភាពប្រសើរឡើងកសិកម្មកម្ពុជា
អត្ថបទបញ្ចូលដោយ : saravuthly
ថ្ងៃទី : 17 Aug, 2011


សូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់
ReplyDeleteសូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់
ReplyDeleteសូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់
ReplyDeleteសូមម្ចាស់blogspot ចូលខ្លួនមកដោះស្រោយក្នុងការលួចចំលងឯកសារចិញ្ចឹមកង្កែបនេះដោយក្មានការអនុញ្ញាត អោយបានមុនថ្ងៃ១ខែឧសភា២០១៩ខាងមុខបេីមិនដូច្នោះទេខ្ញំុនិងចាត់វិធានការតាមផ្លូវច្បាប់
ReplyDelete